ព័ត៌មានអន្តរជាតិ

IMF កាត់បន្ថយការព្យាករណ៍ កំណើនសេដ្ឋកិច្ច របស់ប្រទេស ឥណ្ឌាមកត្រឹម ៥,៩ ភាគរយ

វ៉ាស៊ីនតោន ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកាត់បន្ថយការព្យាករណ៍ កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ឥណ្ឌា សម្រាប់ឆ្នាំហិរញ្ញវត្ថុ ២០២៣ ដល់ឆ្នាំ២០២៤ ពោលគឺចន្លោះខែមេសា ឆ្នាំ២០២៣ រហូតដល់ខែមីនា ឆ្នាំ២០២៤ ដោយ ២០ពិន្ទុមូលដ្ឋានមកត្រឹម ៥,៩ ភាគរយ។

ការព្យាករណ៍ចុងក្រោយរបស់ IMF គឺទាបជាងការព្យាករណ៍ GDP របស់ធនាគារកណ្តាលនៃប្រទេសឥណ្ឌា (RBI) ជិត ៦,៤ភាគរយក្នុងអំឡុងឆ្នាំហិរញ្ញវត្ថុ ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤។

នៅក្នុងរបាយការណ៍ ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក IMF ក៏បានទម្លាក់ការព្យាករណ៍ GDP របស់ឥណ្ឌា សម្រាប់ឆ្នាំហិរញ្ញវត្ថុ ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ មកត្រឹម ៦,៣ភាគរយពី ៦,៨ ភាគរយ ដែលខ្លួនបានព្យាករណ៍កាលពីខែមករា ឆ្នាំនេះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top