ព័ត៌មានអន្តរជាតិ

G-7 ប្តេជ្ញាចាត់វិធានការចាំបាច់ សម្រាប់ស្ថិរភាពហិរញ្ញវត្ថុសកល

" "

តូក្យូ៖ ប្រធានហិរញ្ញវត្ថុ នៃក្រុមសេដ្ឋកិច្ចឧស្សាហកម្មទាំង៧ (G-7) បានឲ្យដឹងថា ពួកគេនឹងចាត់វិធានការចាំបាច់ ដើម្បីរក្សាស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុសកល បន្ទាប់ពីភាពចលាចលនៅក្នុងវិស័យធនាគារ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុ G-7 និងទេសាភិបាលធនាគារកណ្តាល ដែលបានបើកកិច្ចប្រជុំ នៅទីក្រុងវ៉ាស៊ីនតោន បានចេញសេចក្តីថ្លែងការណ៍មួយ ដែលក្នុងនោះពួកគេ ក៏បានបញ្ជាក់សារជាថ្មីនូវ “ការគាំទ្រឥតងាករេសម្រាប់អ៊ុយក្រែន និងការរួបរួម ក្នុងការថ្កោលទោសរបស់យើង ចំពោះសង្គ្រាមឈ្លានពានរបស់រុស្ស៊ី” ។

" "

ប្រហែលមួយខែមុនកិច្ចប្រជុំកំពូល របស់ក្រុមនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ពួកគេបានវាយតម្លៃ ពីការអភិវឌ្ឍន៍សេដ្ឋកិច្ចនាពេលថ្មីៗនេះ ហើយថែមទាំងបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចពិភពលោក បានបង្ហាញឱ្យឃើញថា “មានភាពធន់ជាងការរំពឹងទុក” ទោះបីជាអតិផរណារឹងរូស បញ្ហាធនាគារ និងសង្រ្គាមដែលកំពុងបន្តក៏ដោយ។

" "

ទីផ្សារហិរញ្ញវត្ថុត្រូវបានជួសជុល លើល្បឿននៃការរឹតបន្តឹងរូបិយវត្ថុនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ប៉ុន្តែការដួលរលំនៃធនាគារ Silicon Valley និង Signature Bank របស់សហរដ្ឋអាមេរិក និងការជួយសង្គ្រោះដោយធនាគារស្វីស UBS នៃគូប្រជែងដែលមានបញ្ហា គឺធនាគារ Credit Suisse បានបង្កឱ្យមានការព្រួយបារម្ភ អំពីសុខភាពរបស់  ប្រព័ន្ធធនាគារ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki បានលើកឡើងថា ប្រទេស G-7 បានចែករំលែកទស្សនៈថា ប្រព័ន្ធធនាគារមានភាពធន់ ប៉ុន្តែលោកបានបន្ថែមថា “ភាពមិនប្រាកដប្រជាកំពុងកើនឡើង នៅក្នុងទីផ្សារហិរញ្ញវត្ថុ”។

រដ្ឋមន្ត្រី និងធនាគារកណ្តាលមកពី ប្រទេសសេដ្ឋកិច្ចប្រជាធិបតេយ្យធំៗ ដូចជាចក្រភពអង់គ្លេស អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក បានផ្តល់ការកត់សម្គាល់ ដ៏ទន់ខ្សោយនៃសុទិដ្ឋិនិយម ប៉ុន្តែយ៉ាងណាក៏ដោយ ពួកគេបានព្រមានថា “ការវិវឌ្ឍន៍នៃវិស័យហិរញ្ញវត្ថុ នាពេលថ្មីៗនេះបង្ហាញពីភាពមិនច្បាស់លាស់ អំពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោក និងតម្រូវការក្នុងការប្រុងប្រយ័ត្ន “៕ ប្រែសម្រួល ឈូក បូរ៉ា

To Top