ព័ត៌មានអន្តរជាតិ

លោក ពូទីន គូសបញ្ជាក់ពីសារៈសំខាន់ នៃការកសាងកងទ័ពជើងទឹក ខណៈកំពុងតានតឹង ជាមួយលោកខាងលិច

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទនេះ បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការអភិវឌ្ឍន៍កងទ័ពជើងទឹក ខណៈដែលកងនាវាចរប៉ាស៊ីហ្វិក របស់ប្រទេសនេះ កំពុងឆ្លងកាត់ការត្រួតពិនិត្យមួយភ្លែត។

លោក ពូទីន បានធ្វើការកត់សម្គាល់ នៅពេលឮរបាយការណ៍នៅក្នុង វិមានក្រឹមឡាំងពីរដ្ឋមន្ត្រីការពារជាតិ Sergei Shoigu ស្តីពីការត្រួតពិនិត្យគួរឱ្យភ្ញាក់ផ្អើល នៃការត្រៀមខ្លួនប្រយុទ្ធរបស់ប្រទេស ។

លោក ពូទីន បានបញ្ជាឱ្យ Shoigu “យកចិត្តទុកដាក់ជាពិសេស” ក្នុងការអភិវឌ្ឍន៍កងនាវាចរប៉ាស៊ីហ្វិក និងកងនាវាផ្សេងទៀត បណ្តុះបណ្តាលកងទ័ព និងធ្វើការត្រួតពិនិត្យស្រដៀងគ្នា។

លោក Shoigu បានរាយការណ៍ថា យោធារុស្ស៊ីបានធ្វើការត្រួតពិនិត្យភ្លាមៗ នៃកងនាវាចរប៉ាស៊ីហ្វិកចាប់តាំងពីថ្ងៃសុក្រ ដែលពាក់ព័ន្ធនឹងទាហានជាង ២៥០០០នាក់ នាវាចម្បាំង ១៦៧ គ្រឿង និងនាវាដឹកជញ្ជូន ព្រមទាំងយន្តហោះ និងឧទ្ធម្ភាគចក្រចំនួន ៨៩ គ្រឿងផងដែរ។

លោកបានលើកឡើងថា សមយុទ្ធនេះនឹងឈានចូលដល់ ដំណាក់កាលចុងក្រោយរបស់ខ្លួន នៅថ្ងៃអង្គារ នៅពេលដែលក្រុមវាយប្រហារ របស់កងទ័ពជើងទឹកនឹងធ្វើការរួមគ្នា ជាមួយផ្នែកកាំជ្រួចនៅតាមឆ្នេរសមុទ្រ ដើម្បីអនុវត្តការវាយប្រហារមីស៊ីល និងការបាញ់បង្ហោះអេឡិចត្រូនិក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top