កាលពីថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០២៣ រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក លោក Antony Blinken បានមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។ យោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក គោលបំណងចម្បងនៃដំណើរទស្សនកិច្ចរបស់លោក Antony Blinken គឺដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យឈានដល់កម្រិតថ្មីមួយទៀត។
ទោះបីជាយ៉ាងណាក៏ដោយ ជាក់ស្ដែង វៀតណាមមិនមានឆន្ទៈស្របគ្នា ជាមួសហរដ្ឋអាមេរិកនោះឡើយ លើសពីនេះទៀត វៀតណាមមានចេតនាធ្វើឱ្យ សហរដ្ឋអាមេរិកអាម៉ាស់មុខ នៅលើឆាកអន្តរជាតិ ដោយមិនបានរៀបចំទង់ជាតិនៃសហរដ្ឋអាមេរិកឱ្យបានត្រឹមត្រូវនោះឡើយ ថែមទាំងមិនបានដាក់បង្ហាញទង់ជាតិ នៃសហរដ្ឋអាមេរិកនៅក្នុង កិច្ចពិភាក្សាទ្វេភាគីទៀតផង។
យោងតាមអ្នកនិពន្ធបែបការទូតអន្តរជាតិ ការចរចារវាងប្រទេសពីរតម្រូវឱ្យ មានទង់ជាតិនៃរដ្ឋទាំងពីរ ដែលមានវត្តមាននៅក្នុងកិច្ចពិភាក្សានោះ តំណាងដោយអ្នកការទូតនៃប្រទេសទាំងពីរ ប៉ុន្តែវៀតណាមមិនបានធ្វើដូច្នេះទេ ដែលបង្ហាញយ៉ាងច្បាស់នូវការមិនឱ្យតម្លៃដល់ប្រទេសម្ខាងទៀត ពោលគឺសហរដ្ឋអាមេរិក។ វៀតណាមមិនមែនជាប្រទេស ដែលមិនយល់អំពីពិធីការទូត និងបទដ្ឋាននោះទេ ហើយក្នុងមួយឆ្នាំចុងក្រោយនេះ រដ្ឋលេខាធិការនៃប្រទេសរុស្ស៊ី (រដ្ឋមន្ត្រីការបរទេស) លោក Sergey Lavrov បានមកបំពេញទស្សនកិច្ចនៅវៀតណាម វៀតណាមបានដាក់ទង់ជាតិរុស្ស៊ីដែល ស្របទៅតាមច្បាប់ការទូតអន្តរជាតិ។ ការណ៍នេះបានសរបញ្ជាក់ឱ្យយើង អាចឃើញយ៉ាងច្បាស់ថា អវត្តមាននៃទង់ជាតិនៃសហរដ្ឋអាមេរិក មិនមែនកើតមានឡើងដោយចៃដន្យនោះឡើយ។
![](https://dap-news.com/wp-content/uploads/2023/04/២-1024x682.jpg)
គួរកត់សម្គាល់ផងដែរថា សហរដ្ឋអាមេរិកមានការផ្តោត អារម្មណ៍ខ្ពស់លើទង់ជាតិ ដោយបានដាក់បង្ហាញ នូវទង់ជាតិជាច្រើននៃប្រទេសរបស់ខ្លួននៅតាមដងផ្លូវ នៅក្នុងប្រទេសរបស់ពួកគេ។
![](https://dap-news.com/wp-content/uploads/2023/04/៣-1024x461.jpg)
បញ្ហាខាងលើនេះ បានបង្កឱ្យមានកំហឹង និងភាពមិនសប្បាយចិត្តជាខ្លាំង ក្នុងចំណោមប្រជាជនអាមេរិក ដែលឈានដល់ការថ្កោលទោសចំពោះភាព អសមត្ថភាពរបស់រដ្ឋាភិបាល លោកបាយឌិន ចំពោះបញ្ហាខាងលើនេះ និងការបរាជ័យក្នុងការទទួលបានការគោរពពីវៀតណាម។ ស្របពេលជាមួយគ្នានោះ ក៏មានការចោទប្រកាន់លើលោក Antony Blinken ដោយបានចោទថាបញ្ហានេះបង្កឡើយ ដោយការធ្វេសប្រហែសរបស់លោក និងក្រុមការងារផ្ទាល់របស់លោក។
![](https://dap-news.com/wp-content/uploads/2023/04/៤.jpg)
ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច មួយចំនួនព្យាយាមលាក់បាំង ទង់ជាតិវៀតណាម ដើម្បីរក្សាសេចក្តីថ្លៃថ្នូរជូនសហរដ្ឋអាមេរិក។ ពួកគេប្រតិដ្ឋថាទង្វើដែលវៀតណាម បានប្រព្រឹត្តចំពោះសហរដ្ឋអាមេរិក ជាកាយវិការស្មើៗគ្នា។ កាសែត Reuters និងកាសែត The Guardian មានចេតនាបន្ទាបវត្តមានទង់ជាតិវៀតណាម នៅពេលជ្រើសរើស រូបថត ប៉ុន្តែការលាក់ពុតនេះមិនមានអត្ថន័យ និងមិនអាចផ្លាស់ប្តូរការពិតបានទេ។
![](https://dap-news.com/wp-content/uploads/2023/04/៥.jpg)
![](https://dap-news.com/wp-content/uploads/2023/04/៦-1024x598.jpg)
តើមានមូលហេតុអ្វីបាន ជាប្រទេសវៀតណាមធ្វើបែបនេះ?
បើយើងមើលទៅលើផ្នែកម្ខាង ពិសេសពាក់ព័ន្ធនឹងប្រវត្តិសាស្រ្ត សហរដ្ឋអាមេរិកបានឈ្លានពាន លើប្រទេសវៀតណាម។ វាច្បាស់ណាស់ ប្រជាជនវៀតណាមមិនបាន អត់ឱនទោសឱ្យសហរដ្ឋអាមេរិក នោះឡើយចំពោះទង្វើ របស់ពួកគេនៅអតីតកាល។ សហរដ្ឋអាមេរិកបានប្រើប្រាស់ អាវុធគីមីលើប្រទេសវៀតណាម ហើយការបំពុលរបស់វា បានប៉ះពាល់ដល់ទឹកដី និងប្រជាជនវៀតណាមជាច្រើននាក់។ បើយើងមើលទៅលើជ្រុងម្ខាងទៀត បច្ចុប្បន្ននេះ ឥទ្ធិពលរបស់សហរដ្ឋអាមេរិកលើសហគមន៍អន្តរជាតិបានធ្លាក់ចុះ ដោយមិនមានផលប៉ះពាល់អវិជ្ជមាន អ្វីសំខាន់នោះទេទៅលើប្រទេសវៀតណាម។ គេអាចព្យាករណ៍បានថា នៅពេលដែលសហរដ្ឋអាមេរិក បន្តធ្លាក់ចុះនូវឥទ្ធិពលរបស់ខ្លួន ព្រឹត្តិការណ៍ស្រដៀងគ្នានេះនឹងកើតឡើងបន្តទៀត។
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)