ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ដឹកជញ្ជូនគ្រាប់កាំភ្លើងធំ ជាង៣០ម៉ឺនគ្រាប់ និងគ្រាប់រំសេវជាង១លានគ្រាប់ ទៅរុស្សីរយៈពេល៦ខែ កន្លងមកនេះ

បរទេស៖យោងតាមការចេញផ្សាយរបស់កាសែតអ៊ុយក្រែន Pravda កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថានាវា ដឹកទំនិញរបស់រុស្សី បានធ្វើការដឹកជញ្ជូនគ្រាប់កាំភ្លើង ធំដែលផលិតនិងប្រទេសអ៊ីរ៉ង់ព្រមទាំង គ្រាប់រំសេវជាច្រើនឆ្លង កាត់តាមសមុទ្រ Caspian ដើម្បីផ្គត់ផ្គង់យោធារុស្សី ដែលកំពុងប្រយុទ្ធគ្នាជាមួយនឹងអ៊ុយក្រែន។

សកម្មភាពនេះត្រូវបានគេមើលឃើញថា កំពុងបង្កបញ្ហាបន្ថែមទៀត រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ខណៈដែល ក្រុមសម្ព័ន្ធមិត្តរបស់អាមេរិកកំពុងព្យាយាម ដោះស្រាយជម្លោះហើយក៏កំពុងព្យាយាម ផ្តាច់ទំនាក់ទំនងរវាងរដ្ឋាភិបាល ទីក្រុង មូស្គូនិងរដ្ឋាភិបាលទីក្រុង តេហរ៉ង់ផងនោះ។

នាវាដឹកទំនិញបានដឹកជញ្ជូនគ្រាប់កាំភ្លើង ធំប្រមាណជា៣០ម៉ឺន គ្រាប់និងគ្រាប់រំសេវច្រើនជាង១លានគ្រាប់ មកហើយគិត ចាប់តាំងតែពីពេល៦ខែ កន្លងមកនេះពីប្រទេសអ៊ីរ៉ង់ ទៅដល់ប្រទេសរុស្សី។

កន្លងមកក៏មានការរាយការណ៍សកម្មភាពនេះដោយកាសែត The Sky News ផងដែរដោយបានបញ្ជាក់ថាក្រុមហ៊ុននាវាដឹក ទំនិញរបស់រុស្សីដែលមានដូចជា MG-Flot គឺជាអ្នករ៉ាប់រងកិច្ចការងារនេះ។

គួរឲ្យដឹងដែរថារុស្សីបានចាប់ផ្តើមស្វែងរក ជំនួយនិងការគាំទ្រអាវុធនេះពីប្រទេសអ៊ីរ៉ង់ តាំងតែពីរដូវក្តៅឆ្នាំទៅដោយ ក្នុងនោះក៏មានទាំងការផ្គត់ផ្គង់យន្តហោះដ្រូន ជាច្រើនរយគ្រឿងទៀតផង៕

ប្រែសម្រួល៖ស៊ុនលី
https://www.pravda.com.ua/eng/

To Top