ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា ទទួលរងឥទ្ធិពលរលកកម្តៅខ្លំាង ដែលមានសីតុណ្ហភាពរហូតដល់ទៅ ៤៥អង្សាសេ

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ថា ទីក្រុងនានានៅក្នុងប្រទេសមីយ៉ានម៉ា គេបានដឹងពីសីតុណ្ហភាពខ្ពស់ ចាទុកជាកំណត់ត្រា ចំពេលមានរលកកំដៅដ៏ក្តៅគគុកនេះដែរ ប្រជាជនជាច្រើននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ បានទទួលរងនូវកម្តៅដ៏ក្តៅគគុក ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះដែរ ។

លោក Ye Naing Soe អាយុ៣១ឆ្នាំជាអ្នកបើកបររថយន្ត នៅក្នុងទីក្រុងពាណិជ្ជកម្មនៃទីក្រុង រ៉ងហ្គូន បាននិយាយថា សីតុណ្ហភាពកើនឡើង កំពុងធ្វើឲ្យប៉ះពាល់ដល់អាជីវកម្ម ក៏ដូចជាសុខភាពរបស់គាត់ផងដែរ ។

គាត់បានប្រាប់ដល់ ទីភ្នាក់ងារព័ត៌មានស៊ិនហួថា “ឥឡូវនេះ ខ្ញុំត្រូវឈប់ធ្វើការនៅម៉ោងប្រហែល ១០និង០០ព្រឹក ដោយសារវាកាន់តែក្តៅឡើងៗ” គាត់បានប្រាប់ទៀតថា មូលហេតុដែលគាត់ឈប់ ធ្វើការនៅពេលរសៀល គឺដោយសារតែគាត់មិនអាចទ្រាំនឹងកម្តៅដែលក្តៅខ្លាំង និងបែកញើសជាប្រចាំថ្ងៃ ។

លោក Ye បានឲ្យដឹងថា ម៉ោងធ្វើការធម្មតារបស់គាត់ គឺចាប់ពីម៉ោង៤និង០០នាទីព្រឹក ដល់ម៉ោង៤និង០០នាទីល្ងាច ប៉ុន្តែនៅពេលដែលគាត់បាន ឈប់ធ្វើការចាប់ពីម៉ោង ១០និង០០នាទីព្រឹក ប្រាក់ចំណូលរបស់គាត់បានធ្លាក់ចុះតាមហ្នឹងដែរ ។

គាត់បាននិយាយថា “កាលពីមុនខ្ញុំអាចរកបានប្រហែល១៤ដល់១៩ដុល្លារ ក្នុង១ថ្ងៃ។ ឥឡូវនេះខ្ញុំអាចរកប្រាក់បានត្រឹមតែ ប្រហែល៧ដល់ ៩,៥ដុល្លារតែប៉ុណ្ណោះ” ។

គួររំលឹកថា កាលពីដើមខែនេះ ក្រសួងសុខាភិបាល មីយ៉ាន់ម៉ា បានចេញសេចក្តីណែនាំអំពីការហត់នឿយកម្តៅ និងការណែនាំអំពីការប្រុងប្រយ័ត្ន ចំពោះជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារសីតុណ្ហភាពកំពុងកើនឡើង នៅក្នុងផ្នែកជាច្រើននៃប្រទេសនេះ ។

ផ្នែកជាច្រើននៃប្រទេសមីយ៉ាន់ម៉ា ជាពិសេសតំបន់ Magway នៅភាគកណ្តាល និង Mandalay នាពេលថ្មីៗនេះ បានឃើញពីអាកាសធាតុក្តៅខ្លាំង ដោយបារតឡើងដល់លើសពី ៤០អង្សាសេ ដែលបង្កបញ្ហាសុខភាពដល់មនុស្សយើង ។

ទីប្រជុំជន Chauk នៅក្នុងតំបន់ Magway និងទីប្រជុំជន Nyaung-U នៅក្នុងតំបន់ Mandalay ដែលឡើងដល់៤៥ អង្សាសេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top