ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីអ៊ុយក្រែន នឹងជួបប្រជុំនៅឯតុលា ឧក្រិដ្ឋកម្មអន្តរជាតិ នៅក្រុងឡាអេ

AMSTERDAM៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន នឹងជួបប្រជុំនៅឯតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា (ICC) នៅទីក្រុងឡាអេ នៅថ្ងៃព្រហស្បតិ៍នេះ ដោយតុលាការបានឲ្យដឹងដោយ មិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ។

គួររំលឹកថា តុលាការ ICC កាលពីខែមីនា បានចេញដីកាចាប់ខ្លួនលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ពីបទនិរទេសកុមារពីអ៊ុយក្រែន ដែលជាឧក្រិដ្ឋកម្មសង្គ្រាម ។

ទីភ្នាក់ងារសារព័ត៌មាន ANP របស់ប្រទេសហូឡង់បានផ្សព្វផ្សាយថា លោកោ Zelenskiy បានមកដល់អគារព្រឹទ្ធសភាហូឡង់ នៅម៉ោងប្រហែល៧ព្រឹក ត្រូវនឹងម៉ោង៣រសៀលម៉ោងនៅសិង្ហបុរី សម្រាប់កិច្ចប្រជុំជាមួយសមាជិកសភា ។

រដ្ឋាភិបាលបានឲ្យដឹងនៅមុន ដំណើរទស្សនកិច្ចរបស់លោកថា លោកក៏នឹងមានកិច្ចប្រជុំ ជាមួយនាយករដ្ឋមន្ត្រី Mark Rutte និងសមាជិកសភា ផងដែរ ។

ក្រសួងការបរទេសបានឲ្យដឹងថា លោក Zelenskiy ត្រូវបានគេរំពឹងថា នឹងថ្លែងសុន្ទរកថាដែលមានចំណងជើងថា “គ្មានសន្តិភាពដោយគ្មានយុត្តិធម៌សម្រាប់អ៊ុយក្រែន” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top