ព័ត៌មានអន្តរជាតិ

ការបោះឆ្នោតនៅតួកគី៖ លោក Kilicdaroglu គូប្រជែងជាមួយនឹងលោកប្រធានាធិបតីតួកគី សន្យាថា នឹងនំាមកនូវសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ

អ៊ីស្តង់ប៊ុល៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ថា លោក Kemal Kilicdaroglu ដែលគាំទ្រដោយសម្ព័ន្ធភាពប្រឆាំង៦ គណបក្សបានថ្លែងថា ប្រសិនបើគាត់ឈ្នះក្នុងការបោះឆ្នោត គាត់នឹងនាំមកនូវសេរីភាព និងលទ្ធិប្រជាធិបតេយ្យដល់ប្រទេសតួកគី ទោះត្រូវការអ្វីក៏ដោយ ។

គាត់បានប្រាប់ដល់ទូរទស្សន៍ BBC ថា “យុវជនចង់បានលទ្ធិប្រជាធិបតេយ្យ” ។ “ពួកគេមិនចង់ឲ្យប៉ូលិសមកដល់ ទ្វារផ្ទះទាំងព្រឹកព្រលឹមទេ ដោយសារតែពួកគេបាន បង្ហោះសារលើបណ្តាញសង្គម Twitter” ។

គាត់ គឺជាគូប្រជែងដ៏សំខាន់ របស់មេដឹកនាំឥស្លាម នៅក្នុងការបោះឆ្នោតនៅថ្ងៃទី១៤ ឧសភា ហើយមានការនាំមុខ តិចតួចនៅក្នុងការស្ទង់មតិ ។ ការប្រជែងដ៏តឹងតែងនេះត្រូវបានគេរំពឹងថា នឹងឈានទៅជុំទី២ នៅក្នុងពេល២សប្តាហ៍ក្រោយ ។

បច្ចុប្បន្ននេះ តួកគីអាចជាប់ពន្ធនាគារពីបទ “ប្រមាថដល់ប្រធានាធិបតី” ។

បុរសវ័យ៧៤ឆ្នាំ ដែលដឹកនាំគណបក្សសាធារណរដ្ឋ ដែលជាគណបក្សប្រឆាំងដ៏សំខាន់ ហៅកាត់ថា (CHP) បានថ្លែងថា “ខ្ញុំកំពុងប្រាប់ដល់យុវជនថា ពួកគេអាចរិះគន់ខ្ញុំដោយសេរី ។ ខ្ញុំនឹងធ្វើឱ្យប្រាកដថា ពួកគេមានសិទ្ធិមួយនេះ” ។

អ្នកគាំទ្រមួយចំនួនរបស់លោក Kilicdaroglu ភ័យខ្លាចចំពោះសុវត្ថិភាពរបស់គាត់ ប៉ុន្តែគាត់បានថ្លែងថា យើងរស់នៅជាមួយទឹកដីរបស់យើង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top