បរទេស៖ អជ្ញាធរនៃប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍បានប្រកាស បើកឲ្យមានការស៊ើបអង្កេតមួយ ដែលហៅថាជាការបែកធ្លាយ ការសំងាត់ដោយភាគីអាល្លឺម៉ង់ នូវចំពោះព័ត៌មានថា លោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensk អាចនឹងធ្វើដំណើរទស្សនកិច្ច មកកាន់ប្រទេសអាល្លឺម៉ង់។
មេប៉ូលីសនៅទីក្រុងប៊ែរឡាំងលោកស្រី Barbara Slowik បានចេញមកបដិសេធ ចំពោះព័ត៌មានមិនផ្លូវការទាំងនោះថា បាននឹងកំពុងធ្វើឲ្យបាត់បង់កេរ្ត៍ឈ្មោះនៃ ក្រុមប៉ូលីសរបស់ទីក្រុងប៊ែរឡាំង និងគឺជាវិធីសាស្ត្រដែលគួរឲ្យខ្មាស់អៀនបំផុត ប្រសិនបើវាគឺជាការពិតទាំងនៅក្នុងប្រទេស និងចំពោះមុខអន្តរជាតិផង។
លោកស្រី Slowik បានពោលថា៖ ការពិតដែលប្រធានបទទាំងនេះ ត្រូវបានចេញផ្សាយនៅលើ បណ្តាញកាសែតនានានោះគឺជា កិច្ចការងារចាំបាច់បំផុតធំធេងជាអ្វីដែល ក្រុមប៉ូលីសត្រូវតែធ្វើទៅទៀតដែលជា ធម្មតាវាគឺជាព័ត៌មានដែលគួរឲ្យទុកចិត្ត បានហើយប្រសិនបើវាគឺជាការពិតនោះ គឺជារឿងដែលមិនអាចទទួលយកបាននោះទេ។
ទោះបីជាយ៉ាងណាក្តីក្រុមប៉ូលីស មិនបានផ្តល់ឈ្មោះប្រភពព័ត៌មាននា ដែលបានចេញផ្សាយអំពីព័ត៌មាននេះនោះទេ ប៉ុន្តែបានអះអាងថាកាសែតទាំងនោះ បានចេញផ្សាយអំពីព័ត៌មានសំងាត់ ពីរបៀបនិងផែនការរៀបចំ ប្រតិបត្តិការសន្តិសុខរបស់អាល្លឺម៉ង់ ក្នុងគោលបំណងដើម្បីទទួលស្វាគមន៍វត្តមាន របស់លោកប្រធានាធិបតីអ៊ុយក្រែនរូបនេះ៕
ប្រែសម្រួល៖ ស៊ុន លី
