ព័ត៌មានអន្តរជាតិ

បេក្ខភាពប្រធានាធិបតីអាមេរិក ថ្កោលទោសការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក លើវិមានក្រឹមឡាំង

បរទេស៖ លោក Robert F. Kennedy Jr. កាលពីថ្ងៃព្រហស្បតិ៍បានថ្កោលទោស ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក សំដៅទៅលើវិមានក្រឹមឡាំង ដែលទីក្រុងម៉ូស្គូបានស្តីបន្ទោស ទៅលើទីក្រុងវ៉ាស៊ីនតោន។ លោក Robert F. Kennedy Jr មកពីគណបក្សប្រជាធិបតេយ្យដែលប្រជែង នឹងប្រធានាធិបតីលោក Joe Biden សម្រាប់ការតែងតាំងជាប្រធានាធិបតី ក៏បានរំលឹកប្រជាជនអាមេរិក ពីរបៀបដែលពូរបស់គាត់បានជួយទប់ស្កាត់ សង្គ្រាមនុយក្លេអ៊ែរជាមួយសហភាពសូវៀត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Robert F. Kennedy Jr នៅលើ Twitterថា “ស្រមៃមើលថាតើយើងនឹងឆ្លើយតបយ៉ាងណា ប្រសិនបើកងកម្លាំងដែលគាំទ្រ ដោយរុស្ស៊ីបានបើកការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក នៅលើកាពីតូលនោះ។ យើងត្រូវតែបញ្ឈប់ការប៉ុនប៉ងដ៏អាក្រក់ទាំងនេះ ដើម្បីធ្វើឲ្យសង្រ្គាមកាន់តែកើនឡើង” នោះ។

បន្ទាប់ពីបានដោះស្រាយវិបត្តិ មីស៊ីលគុយបាដោយជោគជ័យ លោកប្រធានាធិបតី John Kennedy បានព្រមានប្រឆាំងនឹងការបង្ខំឱ្យរុស្ស៊ីម្តងទៀត ជ្រើសរើសរវាងភាពអាម៉ាស់ជាតិ និងសង្គ្រាមនុយក្លេអ៊ែរ ដោយថា យើងគួរតែស្តាប់ដំបូន្មានរបស់គាត់»។

ការប្រឈមមុខដាក់គ្នានៅឆ្នាំ១៩៦២ ស្ទើរតែបណ្តាលឱ្យមានសង្រ្គាម បាញ់ប្រហាររវាងសហរដ្ឋអាមេរិក និងសហភាពសូវៀតដែលពាក់ព័ន្ធ នឹងអាវុធបរមាណូ។ វាត្រូវបានដោះស្រាយនៅពេលដែល លោក Kennedy និងមេដឹកនាំសូវៀត Nikita Khrushchev បានយល់ព្រមក្នុងការដកមីស៊ីល នុយក្លេអ៊ែរសូវៀតពីគុយបា និងមីស៊ីលអាមេរិកពីតួកគី ៕

ប្រែសម្រួលៈ ណៃ តុលា

To Top