ព័ត៌មានអន្តរជាតិ

ចិន ថ្កោលទោស ​ការរិះគន់របស់អាមេរិក ចំពោះ​កិច្ចសហប្រតិបត្តិការ​ ជាមួយ​អាហ្វ្រិក

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី កាលពីថ្ងៃសុក្រ បានឲ្យដឹងថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវកាត់បន្ថយការច្រណែន ប៉ុន្តែត្រូវការការបើកចំហ និងការចូលរួមកាន់តែច្រើន នៅពេលមើលពីកិច្ចសហប្រតិបត្តិការរវាងចិន-អាហ្វ្រិក។

លោកស្រី ម៉ៅ បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ក្នុងការឆ្លើយតបទៅនឹងការចោទប្រកាន់ របស់អនុគណៈកម្មាធិការអាហ្វ្រិក នៃគណៈកម្មាធិការកិច្ចការបរទេសរបស់សភាអាមេរិក ស្តីពីសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសចិននៅអាហ្វ្រិក។

លោកស្រីបានលើកឡើងថា ប្រទេសចិន បានដើរតាមគោលការណ៍តម្លាភាព និងភាពបើកចំហជាយូរយារណាស់មកហើយ និងពង្រីកផ្នែកថ្មី និងបង្កើតថាមវន្តថ្មីសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយទ្វីបអាហ្រ្វិក ដោយគិតពីតម្រូវការរបស់អាហ្វ្រិក។

លោកស្រីថា លទ្ធផលនៃកិច្ចសហប្រតិបត្តិការ អាចត្រូវបានរកឃើញនៅក្នុងផ្នែកផ្សេងៗនៃទ្វីបអាហ្រ្វិក ដោយលោកបានបន្ថែមថា គម្រោងវារីអគ្គិសនី Kafue Gorge Lower Gorge ក្នុងប្រទេសហ្សំបៀ ដែលសាងសង់ដោយប្រទេសចិន អាចកាត់បន្ថយការបំភាយកាបូនបានចំនួន ៦៦៣៥០០ តោនក្នុងមួយឆ្នាំ និងផ្តល់ប្រាក់ចំណូលជាង ១លានដុល្លារសហរដ្ឋអាមេរិកជាថាមពលជំនាន់ក្នុងមួយថ្ងៃ។

ផ្លូវរថភ្លើង Mombasa-Nairobi នៅប្រទេសកេនយ៉ា បានបង្កើតការងារក្នុងស្រុកចំនួន ៤៦០០០កន្លែង ដែលមានជាង ៨០ភាគរយនៃបុគ្គលិកនៅទីនោះ គឺជាអ្នកស្រុក។  ផ្លូវដែកបាននាំអ្នកដំណើរជិត ៧០០០នាក់ និងទំនិញប្រហែល ១៧៨០០តោនទៅកាន់គោលដៅ របស់ពួកគេជារៀងរាល់ថ្ងៃ។  

យោងតាមលោកស្រី ម៉ៅ បានឱ្យដឹងថា ប្រទេសចិនគាំទ្រយ៉ាងសកម្មនូវគំនិតផ្តួចផ្តើម Great Green Wall នៅទ្វីបអាហ្រ្វិក ហើយបានធ្វើឱ្យមានការវិវឌ្ឍន៍ថ្មី ក្នុងការជួយប្រទេសពាក់ព័ន្ធក្នុងការព្យាបាលវាលខ្សាច់។

លើសពីនេះ រដ្ឋាភិបាលចិនបានលើកទឹកចិត្ត ដល់ក្រុមហ៊ុនចិនដែលធ្វើអាជីវកម្មនៅទ្វីបអាហ្រ្វិក ឱ្យបំពេញទំនួលខុសត្រូវសង្គមរបស់ពួកគេយ៉ាងសកម្ម ដោយកត់សម្គាល់ថាប្រជាជនអាហ្វ្រិកស្ថិតក្នុងស្ថានភាពល្អបំផុត ដើម្បីប្រាប់ថាតើកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកល្អឬអត់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top