ព័ត៌មានអន្តរជាតិ

អ៊ីតាលី ត្រូវការពេល យ៉ាងហោចណាស់២ឆ្នាំ ដើម្បីផ្តាច់ចេញពីការ ប្រើប្រាស់ហ្កាសរុស្សី

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន TASS កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាប្រទេសអ៊ីតាលី អាចព្យាករណ៍បានថា នឹងត្រូវការពេលវេលា រហូតទៅដល់២ឆ្នាំទៀត ទើបអាចកាត់ផ្តាច់ខ្លួនចេញ ពីការពឹងផ្អែកទាំងស្រុង ទៅលើហ្កាស របស់ប្រទេសរុស្សីបាន។

មន្ត្រីជាន់ខ្ពស់ របស់អ៊ីតាលី ដែលបានឆ្លើយឆ្លើយ ជាមួយនឹងក្រុមអ្នកកាសែត កាលពីពេលថ្មីៗនេះបានឲ្យដឹងថា មកទល់ពេលនេះរដ្ឋាភិបាលទីក្រុងរ៉ូម បានកាត់ចេញ និងជំនួស បានការផ្គត់ផ្គង់ហ្គាសមួយ ចំនួនតូចប៉ុណ្ណោះ។

មន្ត្រីជាន់ខ្ពស់រូប នោះដដែល បានបញ្ជាក់ថា ការដកខ្លួនចេញពីហ្គាស របស់រុស្សីទាំងស្រុង មិនមែនជារឿងងាយស្រួលឡើយ ហើយក៏ដោយសារតែអ៊ីតាលីមិនបានធ្វើការវិនិយោគខ្លាំងក្លា ទៅលើផលិតកម្មផលិតប្រេងក្នុង ស្រុកអស់រយៈពេលជិតមួយ ទសវត្សកន្លងមកដែរ។

គួរឲ្យដឹងដែរថាប្រទេសអ៊ីតាលីពឹងផ្អែកលើការនាំចូលជិត៧៥នៃថាមពលរបស់ខ្លួនហើយកាលពីដើមឆ្នាំ២០២២អ៊ីតាលីបាននាំចូល៤០ភាគរយនៃតំរូវកាហ្គាសរបស់ខ្លួនពីប្រទេសរុស្ស៊ី មុនពេលការនាំចូលបានធ្លាក់ចុះជាបន្តបន្ទាប់ដោយសារតែការដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ និងការបំផ្លិចបំផ្លាញនៃបំពង់បង្ហូរ Nord Stream 1៕

ប្រែសម្រួល៖ស៊ុនលី

To Top