នៅថ្ងៃទី៩ ខែឧសភា រដ្ឋាភិបាលកាណាដាបានប្រកាសថា មន្រ្តីការទូតមួយរូបនៃស្ថានអគ្គកុងស៊ុលចិន ប្រចាំនៅទីក្រុងតូរ៉ុនតូជា “បុគ្គលមិនត្រូវបានស្វាគមន៍” ។ ប្រទេសចិនបានសម្តែងការថ្កោលទោស យ៉ាងខ្លាំងនិងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះរឿងនេះ ហើយបានលើកឡើងការ តវ៉ាយ៉ាងម៉ឺងម៉ាត់និងខ្លាំងក្លា ចំពោះភាគីកាណាដារួចហើយ ។
សំដៅចំពោះទង្វើគ្មានហេតុផល របស់ប្រទេសកាណាដា ប្រទេសចិនបានសម្រេចចិត្តចាត់ វិធានការតបតវិញដោយចាត់ទុកលោកស្រី Jennifer Lalonde កុងស៊ុលនៃស្ថានអគ្គកុងស៊ុលកាណាដា ប្រចាំនៅទីក្រុងសៀងហៃជា “បុគ្គលមិនត្រូវបានស្វាគមន៍” ហើយតម្រូវឱ្យលោកស្រីចាកចេញ ពីប្រទេសចិននៅមុនថ្ងៃទី ១៣ ខែឧសភានេះ ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនរក្សាសិទ្ធិធ្វើប្រតិកម្មតប ដ៏ចាំបាច់ថែមមួយកម្រិតទៀត ៕
