ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង ៖ តើប្រទេសណាមួយ ហ៊ានអនុវត្តដីការចាប់ខ្លួនលោក ពូទីន ប្រធានាធិបតីប្រទេស ដែលជាមហាអំណាច នុយក្លេអ៊ែរធំបំផុត?

បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ គឺជាអាយ៉ង របស់សមូហភាព លោកខាងលិច ហើយរុស្ស៊ី ពិបាកនឹងស្រមៃថា ប្រទេសណាមួយនឹងហ៊ាន អនុវត្តដីការបស់ខ្លួនប្រឆាំង នឹងមហាអំណាចនុយក្លេអ៊ែរ អធិបតេយ្យភាពខ្លាំងណាស់ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា សារព័ត៌មាន ATV បានចោទសួរលោក Peskov អំពីការចោទប្រកាន់របស់តុលាការ ICC ប្រឆាំងនឹងប្រធានាធិបតី Vladimir Putin និងស្នងការសិទ្ធិកុមារលោកស្រី Maria Lvova-Belova ។ អ្នកស្នងតំណែងមុនរបស់ ICC គឺជាតុលាការឧក្រិដ្ឋកម្មសង្គ្រាម សម្រាប់អតីតប្រទេសយូហ្គោស្លាវី ដែលបានកំណត់គោលដៅស៊ែបមិនសមាមាត្រ។

លោក Peskov បានប្រាប់ ATV ថា ដីកា ICC “ជាក់ស្តែងមានន័យថា អាចមានរដ្ឋនៅទីនោះខ្វះអធិបតេយ្យភាព ហើយប្រហែលជាគិតថា ពួកគេមានចំណាប់អារម្មណ៍ ក្នុងការធ្វើសកម្មភាពលើដីកានោះ ប្រសិនបើពួកគេទទួលបានឱកាស”។ ប៉ុន្តែវាពិបាកសម្រាប់ខ្ញុំក្នុងការស្រមៃថា តើនរណាម្នាក់នឹងហ៊ាន ធ្វើតាមដីកានោះប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ី។

លោកបានបន្ថែមថា៖ «វាជារឿងដែលមិននឹកស្មានដល់» ដោយបានកត់សម្គាល់ថា រុស្ស៊ីជា «ប្រទេសធំបំផុតមួយក្នុងពិភពលោក និងជាមហាអំណាច នុយក្លេអ៊ែរធំបំផុតមួយ»។

ដោយទទួលស្គាល់បទពិសោធន៍ “ឈឺចាប់ខ្លាំង” របស់ប្រទេស បូស្នៀស៊ែប៊ី ជាមួយតុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ លោក Peskov បានកត់សម្គាល់ថា ប្រទេសរុស្ស៊ីមិនមែនជាប្រទេសហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូម ហើយមិនទទួលស្គាល់ ICC នោះដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top