ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ របស់តួកគីថា អាមេរិកកំពុងជ្រៀតជ្រែក ក្នុងការបោះឆ្នោត ប្រធានាធិបតី និងសភានារបស់តួកគី

បរទេស៖ រដ្ឋមន្ត្រីមហាផ្ទៃរបស់តួកគី លោក Suleyman Soylu បានអះអាងកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកកំពុងជ្រៀតជ្រែក ក្នុងការបោះឆ្នោត ប្រធានាធិបតី និងសភានាពេលខាងមុខ របស់ប្រទេសតួកគី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់សារព័ត៌មាន CNN ជាភាសារតួកគី លោក Soylu បានថ្លឹងថ្លែងលើការសម្រេចចិត្តរបស់បេក្ខជនប្រធានាធិបតី Muharrem Ince ដែលដឹកនាំគណបក្សមាតុភូមិ ដែលជាបក្សប្រឆាំង ធ្លាក់ចេញពីការប្រណាំងកាលពីថ្ងៃព្រហស្បតិ៍មុនការបោះឆ្នោតថ្ងៃអាទិត្យ។

លោក Ince បានសន្មតថា ការដកខ្លួនរបស់លោកទៅជា “យុទ្ធនាការបង្កាច់បង្ខូច” ដែលពាក់ព័ន្ធនឹងការបញ្ចេញវីដេអូសិច ដែលលោកបានច្រានចោលហើយ ថាជាវីដេអូក្លែងក្លាយ។

ការដកលោក Ince ពីការចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតី បានកើតឡើងចំពេលមានការភ័យខ្លាចក្នុងចំណោមឥស្សរជនបក្សប្រឆាំងថា បេក្ខភាពរបស់លោកអាចធ្វើឱ្យខូចឱកាសបោះឆ្នោតរបស់លោក Kemal Kilicdaroglu ប្រធានគណបក្ស CHP ដែលបានលេចចេញជាគូប្រជែងដ៏សំខាន់របស់ប្រធានាធិបតីដែលកំពុងកាន់អំណាចគឺលោក Recep Tayyip Erdogan ។

Soylu រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា “អាមេរិកបានជ្រៀតជ្រែកក្នុងការបោះឆ្នោតនេះតាំងពីដំបូងមក។ [ប្រធានាធិបតីអាមេរិក Joe] Biden បាននិយាយថា យើងមិនអាចធ្វើបែបនេះជាមួយនឹងរដ្ឋប្រហារក្នុងឆ្នាំ២០១៦ ទេ។ លើកនេះ យើងនឹងធ្វើវាជាមួយនឹងការបោះឆ្នោត មិនមែនជារដ្ឋប្រហារនោះទេ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top