ព័ត៌មានអន្តរជាតិ

សមាជិកសភា៖ អាមេរិក ត្រូវតែជួសជុលកេរ្ត៍ឈ្មោះ របស់ខ្លួនឡើងវិញ ក្នុងប្រទេសតួគី

បរទេស៖ប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភាលោក Akif Cagatay Kilic បានប្រាប់ RT កាលពីថ្ងៃសៅ រ៍ម្សិលមិញនេះថា តួគីមកដល់ពេលនេះនឹងមិនធ្វើការ បោះបង់ចោលអង្គការណាតូឡើយប៉ុន្តែខ្លួននឹង ពង្រឹងពាណិជ្ជកម្មនិងការទូតជា មួយនឹងមហាអំណាចក្នុងតំបន់និង សកលផ្សេងទៀតដើម្បីផ្តល់ អត្ថប្រយោជ៍ដល់ប្រជាពល រដ្ឋរបស់ខ្លួន។

តួគីបានក្លាយជាសមាជិកអង្គការណាតូដែល ដឹកនាំដោយអាមេរិកតាំងតែពីឆ្នាំ១៩៥២ខណៈ ដែលពលរដ្ឋតួគីដល់ទៅ៩០ ភាគរយតែងតែមើលឃើញពីសក្តានុពលនិងអត្ថប្រយោជន៍ ក្នុងការធ្វើសេដ្ឋកិច្ចជាមួយនឹងអាមេរិក ហើយមានត្រឹមតែ ១ភាគ ៣ប៉ុណ្ណោះដែលចូលចិត្តធ្វើសេដ្ឋកិច្ចជាមួយនឹងរុស្សី។

លោកបន្ត៖ទោះបីជាយ៉ាងណាក្តីបច្ចុប្បន្នអាមេរិក បានធ្វើឲ្យប៉ះពាល់ដល់ ស្ថានភាពភូមិសាស្ត្រនយោបាយរបស់តួគី និងបញ្ហាសន្តិសុខប៉ុន្តែអាមេរិក នៅតែស្ថិតនៅក្នុងទស្សនៈរបស់តួគីនៅឡើយ។

ក្រៅតែពីបញ្ហាជួយដល់ក្រុមឧទ្ទាមឃឺដនៅស៊ីរីជាឧទាហរណ៍ ស្រាប់តួគីក៏កំពុងមានការពាក់ ព័ន្ធទៅនឹងការ ធ្វើរដ្ឋប្រហារនៅតួគីដោយយោធា ពីមុនផងដែរដូច្នេះអាមេរិកចាំបាច់ត្រូវស្តារក្តេរ៍ឈ្មោះនិងការប្តេជ្ញាចិត្តរបស់ ខ្លួនសាជាថ្មីចំពោះតួគីដើម្បីឲ្យស្ថានភាពនិងការមើលឃើញរបស់តួគីចំពោះខ្លួនត្រឡប់មកវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top