ព័ត៌មានអន្តរជាតិ

លោក Zelensky អះអាងថា លោកនឹងមិនចរចា ជាមួយនឹងលោក Putin ឡើយ

បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានធ្វើការលើកឡើង អំពីជំហរបស់គាត់ថា លោកមិនបានត្រៀមខ្លួនណាមួយឡើយ ដោយចរចាជាមួយនឹងមេដឹកនាំរុស្សី លោក Vladimir Putin ។

ឆ្លើយឆ្លងជាមួយនឹង ក្រុមអ្នកកាសែត អ៊ីតាលីកាលពីពេលថ្មីៗនេះនិងត្រូវបានយកមកចេញផ្សាយដោយកាសែតបរទេសលោក Zelensky បានបញ្ជាក់ទៀតថា កន្លងមកពោល គឺគិតចាប់តាំងតែពីពេល ដែលលោកឡើងតំណែង ជាប្រធានាធិបតីលោកតែងតែបានព្យាយាម ក្នុងការស្វែងរកការពិភាក្សាគ្នា ជាមួយនឹងមេដឹកនាំរុស្សីរូបនេះ ប៉ុន្តែក៏តែងតែមិនទទួលបាន លទ្ធផលអ្វីនោះដែរ។

លោក Zelensky ពោលបែបនេះថា ពេលនេះគ្មានអ្វី ដែលត្រូវពិភាក្សា ជាមួយនឹងគាត់នោះទេ ។ ខ្ញុំលើកឧទាហរណ៍ កាលពីឆ្នាំ២០១៩ នៅពេលដែលខ្ញុំឡើងជាប្រធានាធីបតីដំបូង ។ ខ្ញុំបានព្យាយាមណាស់ ក្នុងការស្វែងរកកិច្ចពិភាក្សា ដើម្បីដោះស្រាយបញ្ហាជម្លោះនយោបាយ រវាងគ្នា ប៉ុន្តែខ្ញុំមិនទទួលបានលទ្ធផលអ្វីទាំងអស់ ហើយក៏មិនបានចំណេញ នយោបាយអ្វីនោះដែរ។

ចុងក្រោយនេះទៀត លោកប្រធានាធិបតី ក៏បានលើកឡើងអំពីកិច្ចព្រមព្រៀង ដែលបានធ្វើឡើងជាមួយនឹងប្រទេសរុស្សី សម្រាប់បទឈប់បាញ់ផងដែរ ប៉ុន្តែក៏នៅតែមិនទទួលបានការប្តេជ្ញាចិត្ត ពីភាគីរុស្សីនោះដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top