ព័ត៌មានអន្តរជាតិ

រដ្ឋ Assam របស់ឥណ្ឌា ប្រាប់ប៉ូលីសដែលធាត់សម្រកទម្ងន់ ឱ្យបានក្នុងរយៈពេល៣ខែ, ករណីធ្វើមិនបាន បង្ខំឱ្យចូលនិវត្តន៍

បរទេស៖ មន្ត្រីប៉ូលីសក្នុងរដ្ឋ Assam របស់ឥណ្ឌាបានប្រាប់ មន្ត្រីប៉ូលីសដែលមានទម្ងន់លើសថា សន្ទស្សន៍ម៉ាសរាងកាយ (BMI) របស់ពួកគេគឺ “ត្រូវបានកត់ត្រាដោយវិជ្ជាជីវៈ” ដោយចាប់ពីពាក់កណ្តាលខែសីហា មន្រ្តីនៅក្នុងប្រភេទដែល “ធាត់” ត្រូវតែកាត់បន្ថយភាពធាត់ ដុះក្បាលពោះឱ្យបានមុនខែវិច្ឆិកា បើសិនធ្វើមិនបាន នឹងត្រូវបង្ខំឱ្យចូលនិវត្តន៍មុនពេល។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក GP Singh ដែលជាអគ្គនាយកនៃកងកម្លាំងប៉ូលីសរដ្ឋ Assam បាននិយាយថា “យើងគ្រោងនឹងផ្តល់ពេលបីខែ ដល់បុគ្គលិកប៉ូលីសក្នុងរដ្ឋ Assam ទាំងអស់ [មុនពេលការធ្វើតេស្តចាប់ផ្តើម]។ អ្នកទាំងអស់ដែលស្ថិតក្នុងកម្រិតធាត់ (BMI 30+) ប្រភេទនឹងត្រូវបានផ្តល់ពេល បីខែទៀតដើម្បីកាត់បន្ថយទម្ងន់។

លោក Singh បានបង្ហាញថា លោកនឹងក្លាយជាមន្ត្រីដំបូងគេ ដែលបានវាស់កម្រិតភាពធាត់ BMI ហើយថា មិត្តរួមការងារណាដែលមាន ជំងឺស្របច្បាប់ដូចជា ជំងឺ ក្រពេញទីរ៉ូអ៊ុតបញ្ចេញទីរ៉ុកស៊ីនច្រើន នឹងត្រូវបានលើកលែងពីវិធានការនេះ។

វិធានការនេះធ្វើឡើងបន្ទាប់ពី សេចក្តីថ្លែងការណ៍មួយនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រីនៃរដ្ឋ Assam លោក Himanta Biswa Sarma ថា មន្ត្រីប៉ូលីសប្រហែល ៣០០ នាក់ត្រូវបានចាត់ទុកថាជា “អ្នកផឹកស្រាជាប្រចាំ” និង មាន “រាងកាយមិនសម” នឹងត្រូវបានស្នើសុំឱ្យចូលនិវត្តន៍មុនកាលកំណត់ ចំពេលដែលលោកបាននិយាយថា ជាការជំរុញឱ្យ ” កាប់មែកឈើងាប់ចេញពីកម្លាំងប៉ូលិស»៕

ប្រែសម្រួលៈ ណៃ តុលា

To Top