ព័ត៌មានអន្តរជាតិ

អូស្រ្តាលី ចេញសេចក្តីព្រមានមួយ អំពីរលកយក្សស៊ូណាមិ ដែលនឹងកើតមាន ក្រោយពីមានករណីរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ នៅដែនកោះ Lord Howe

ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ថា ការិយាល័យឧតុនិយមរបស់ប្រទេសអូស្ត្រាលី ហៅកាត់ថា (BOM) បានប្រកាសឲ្យដឹងនៅថ្ងៃសុក្រនេះថា ការព្រមានអំពីរលកយក្សស៊ូណាមិ នាពេលនេះ ត្រូវបានធ្វើឡើងសម្រាប់កោះ Lord Howe បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ បានវាយប្រហារនៅភាគអាគ្នេយ៍នៃកោះ Loyalty នៅម៉ោង២និង៥៧នាទី ម៉ោងសកលនៅថ្ងៃសុក្រនេះ ។

ការិយាល័យ BOM បានព្រមានថា សម្រាប់បរិស្ថានសមុទ្រនៃដែនកោះ Lord Howe អាចមានហានិភ័យនៃការចែករលកសមុទ្រ និងចរន្តទឹកសមុទ្រហូរខ្លាំង ហើយមួយចំនួនទៀតបានហក់ មកលើច្រាំងសមុទ្រភ្លាមៗ ដែលត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមបន្ទាប់ពីម៉ោង ៤និង១៥រសៀលម៉ោងក្នុងស្រុកនៅថ្ងៃសុក្រនេះ និងបន្តរយៈពេលជាច្រើនម៉ោងទៀត ។

ខណៈដែលការជម្លៀសមិនចាំបាច់ សម្រាប់តំបន់គំរាមកំហែងតាមសមុទ្រ ការិយាល័យ BOM បានជំរុញឱ្យប្រជាជននៅក្នុងតំបន់ ទាំងនេះចេញពីមាត់ទឹក ហើយផ្លាស់ទីឆ្ងាយពីមាត់ទឹកជាបន្ទាន់ ។

អាជ្ញាធរអាកាសធាតុ ក៏បានកត់សម្គាល់ផងដែរថា រលកយក្សស៊ូណាមិ កម្ពស់៨សង់ទីម៉ែត្រ ត្រូវបានគេសង្កេតឃើញនៅក្នុងរដ្ឋ New Caledonia ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top