ព័ត៌មានអន្តរជាតិ

ប៉ូឡូញ បង្ហាញក្តីបារម្ភចំពោះទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងចិន និងរុស្សី

បរទេស៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសប៉ូឡូញ កាលពីថ្ងៃសុក្រម្សិលមិញនេះបានធ្វើការលើកឡើងបញ្ជាក់ប្រាប់ អំពីជំហរបស់ប៉ូឡូញ ទៅកាន់ប្រេសិតពិសេសរបស់ប្រទេសចិន ថា រដ្ឋាភិបាលរបស់លោកនឹងមិនយល់ព្រមឡើយដើម្បីអនុញ្ញាតិ ឲ្យទំនាក់ទំនង នៃរដ្ឋាភិបាលក្រុងមូស្គូ និងប៉េកាំង កាន់តែជិតស្និទ្ធគ្នាថែមទៀតនោះ។

យោងតាមការចេញផ្សាយរបស់ RT បានចេញផ្សាយថាទៀតដែរថាប្រទេសប៉ូឡូញ បានកត់សំគាល់មើលអំពើបញ្ហានេះទៅកាន់ប្រទេសចិន ដែលកន្លងមកបានបញ្ជាក់អំពីបំណង ក្នុងការពង្រឹងចំណងទំនាក់ទំនងគ្នាកាន់តែស្អិតរមួតឡើង។

លោកមន្ត្រីជាន់ខ្ពស់រូបនេះបានថ្លែងថា៖ រាល់ជំនួយណាមួយដែលរួមមានទាំងការផ្គត់ផ្គង់ពីចិន និងរុស្សី និងពីរុស្សី ទៅចិន ក្តីនឹងអាចផ្តល់នូវបញ្ហាជាមិនខានសម្រាប់ទំនាក់ទំនងរវាងអឺរ៉ុប និងចិន។

ឯកអគ្គរដ្ឋទូតចិនក្នុងតួនាទីជាបេសកជនពិសេសរបស់ទីក្រុងប៉េកាំង សម្រាប់កិច្ចការ Eurasian កំពុងធ្វើដំណើរទៅអឺរ៉ុប រយៈពេលមួយសប្តាហ៍ ដើម្បីលើកកម្ពស់ដំណោះស្រាយនយោបាយ នៃវិបត្តិអ៊ុយក្រែន ហើយក្នងនោះផងដែរលោកបានប្រាប់ទៅភាគីប៉ូឡូញ ថា ប្រទេសចិន នៅតែបន្តឈរនៅពីក្រោយផែនទីបង្ហាញផ្លូវចំនួន ១២ចំណុចដើម្បីសន្តិភាពដែលខ្លួនបានបង្ហាញនៅក្នុងខែកុម្ភៈនោះដដែល៕ ប្រែសម្រួល៖ស៊ុនលី

To Top