ព័ត៌មានអន្តរជាតិ

Breaking News ៖ គ្រោះរញ្ជួយដីកម្រិត៦,២រ៉ិចទ័រ វាយប្រហារក្រុងតូក្យូ តែមិនទាន់មានសញ្ញា បញ្ជាក់ពីរលកយក្ស ស៊ូណាមិ នៅឡើយទេ

តូក្យូ៖ សារព័ត៌មានជប៉ុន Japantimes បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ថា មានគ្រោះរញ្ជួយដីមួយកម្រិត៦,២រ៉ិចទ័រ ដែលបានវាស់កម្រិតខ្សោយ ៥នៅលើមាត្រដ្ឋាន shindo (អាំងតង់ស៊ីតេ) ត្រូវបានគេរកឃើញ នៅជម្រៅ៥០គីឡូម៉ែត្រពីខេត្ត Chiba ភាគខាងកើតនៅថ្ងៃសុក្រនេះ នៅវេលាម៉ោង៧និង០៣នាទីយប់ ដោយបានរញ្ជួយតំបន់ក្បែរនោះ រួមទាំងទីក្រុងតូក្យូ ផងដែរ ។
បើតាមទីភ្នាក់ងារឧតុនិយមបានឲ្យដឹងថា មិនទាន់មានការព្រមាន អំពីរលកយក្សស៊ូណាមិ នៅឡើយទេ ។

គ្រោះរញ្ជួយដីនេះ បានកត់ត្រាមកនៅកម្រិត ខ្សោយចំនួន៥ នៅក្នុងផ្នែកខ្លះនៃខេត្ត Chiba និង Ibaraki ហើយត្រូវបានគេមានអារម្មណ៍ថា ញ័រយ៉ាងខ្លាំងនៅក្នុងរដ្ឋធានី ៕

To Top