ព័ត៌មានអន្តរជាតិ

ចិន ទទួលបានជោគជ័យ ទាំងស្រុងក្នុងការបាញ់ បង្ហោះផ្កាយរណប ភ្លោះទៅកាន់ដងតារាវិថី

កោះតៃវ៉ាន់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ថា ប្រទេសចិន បានបាញ់បង្ហោះផ្កាយរណបភ្លោះ Tianhui-6 ដោយជោគជ័យ នៅម៉ោង៦និង៤១នាទីព្រឹកថ្ងៃសុក្រ ដោយបានបាញ់ចេញ ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប តៃយួន ក្នុងខេត្ត សានស៊ី ភាគខាងជើងនៃប្រទេសចិន ។
ផ្កាយរណបភ្លោះ Tianhui-6 A និង Tianhui-6 B ដែលភ្ជាប់នឹងក្បាលគ្រាប់រ៉ុក្កែត Long March-4C បានចូលទៅក្នុងគន្លងតារាវិថី ដូចដែលបានគ្រោងទុក ។

ផ្កាយរណបទាំងនេះ នឹងត្រូវប្រើសម្រាប់ការធ្វើផែនទីភូមិសាស្ត្រ ការអង្កេតធនធានដី ការពិសោធន៍វិទ្យាសាស្ត្រ និងបេសកកម្មផ្សេងទៀត ។

សូមបញ្ជាក់ថា វាជាបេសកកម្មលើកទី៤៦៥ សម្រាប់ការប្រើប្រាស់គ្រាប់រ៉ុក្កែត ប្រភេទ Long March ៕

To Top