ព័ត៌មានអន្តរជាតិ

លោក Musk ទៅដល់ចិនភ្លាមជួប ជាមួយនឹងរដ្ឋមន្ត្រីការបរទេសចិនភា្លម

បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Qin Gang ដែលទទួលស្វាគមន៍ជំនួបមួយ ជាមួយនឹងកំពូលមហាសេដ្ឋីអាមេរិកលោក​ Elon Musk នោះបានបញ្ជាក់កាលពីថ្ងៃម្សិលមិញនេះថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងនៅតែបន្តធ្វើ ទទួលយ៉ាងរីករាយនៃបណ្តា ក្រុមហ៊ុនអាជីវកម្មបរទេសទោះបីជាទំនាក់ទំនង ជាមួយនឹងអាមេរិកបច្ចុប្បន្ន មិនទាន់ល្អប្រសើរក្តី។

ក្រសួងការបរទេសចិនបាន ដកស្រង់សម្តីរបស់លោក Qin ដែលបានប្រាប់ទៅលោក Musk ក្នុងអំឡុងកិច្ចប្រជុំកាលពីថ្ងៃអង្គារម្សិលមិញ នាទីក្រុងប៉េកាំងប្រទេសចិនថា ប្រទេសចិននឹងបន្តលើកកម្ពស់ ការបើកចំហកម្រិតខ្ពស់ ដោយមិនផ្លាស់ប្តូរព្រមទាំងជំរុញ ការតម្រង់ទិសទីផ្សារ ផ្អែកលើច្បាប់ និងបរិយាកាសធុរកិច្ចអន្តរជាតិ ឬមានន័យថា ការអភិវឌ្ឍន៍របស់ប្រទេសចិន គឺជាឱកាសសម្រាប់ពិភពលោក។

គួរឲ្យដឹងដែរថាTesla ក្រុមហ៊ុនរបស់លោក Musk គឺស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតនៅក្រៅប្រទេស ឈានមុខគេដែលកំពុង ប្រតិបត្តិការនៅក្នុងប្រទេសចិន ដោយពឹងផ្អែកលើប្រទេសនេះថា ជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំបំផុតរបស់ខ្លួន និងជាទីផ្សារធំបំផុតទីពីរសម្រាប់រថយន្តអគ្គិសនីរបស់ខ្លួន។

លោកMusk ដែលមានទ្រព្យសម្បត្តិសុទ្ធ ដែលអាចប៉ាន់ប្រមាណដោយ Forbes គឺមានប្រហែលជាជិត ២០០ពាន់លានដុល្លារ ត្រូវបានគេរំពឹងថា នឹងជួបជាមួយមន្ត្រីចិនផ្សេងទៀត និងទៅទស្សនារោងចក្រ Tesla ក្នុងទីក្រុងសៀងហៃ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សារបស់គាត់ជាមួយ Qin ម្សិលមិញនេះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top