ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍ ប្រាយុទ្ធ ព្រមានលោក ពីតា ថា ទាហាន និងប៉ូលីស គឺប្រឆាំងនឹងការកែប្រែច្បាប់​ប្រមាថ​ព្រះមហាក្សត្រ

បរទេស៖ នាយក​រដ្ឋមន្ត្រី​ដែល​ជិតផុត​អាណត្តិ​របស់ថៃ លោក ប្រាយុទ្ធ ចាន់អូចា ហាក់​មាន​ការ​លំបាក​ក្នុង​ការ​ផ្លាស់​ពី​ការ​ចាញ់​ឆ្នោត​យ៉ាង​គគ្រឹកគគ្រេង។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅថ្ងៃ​ពុធ លោក​បាន​ព្រមាន​គណបក្ស​ដែល​ទទួល​បាន​អាសនៈ​ច្រើន​ជាង​គេ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី ១៤ ខែ​ឧសភា គណបក្ស «Move Forward» ប្រឆាំង​នឹង​ការ​ធ្វើ​វិសោធនកម្ម​មាត្រា ១១២ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​គេ​ស្គាល់​ថា​ជា​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ។

លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិនៅក្រសួងការពារជាតិថា ទាហាន ប៉ូលីស និងប្រជាជនថៃជាច្រើននាក់ទៀត មិនយល់ស្របនឹងផែនការរបស់គណបក្ស Move Forward ក្នុងការកែប្រែមាត្រា ១១២ នោះទេ

លោកឧត្តមសេនីយ័ ប្រាយុទ្ធ ក៏​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ដែល​ជិតផុត​អាណត្តិ​ ផងដែរ។

នៅ​ពេល​សួរ​ថា​តើ​លោកប្រឆាំង​នឹង​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​១១២​ ឬ​អត់​នោះ លោក​ប្រាយុទ្ធ​បាន​និយាយ​ថា​ «ពិត​ណាស់»។ “វាត្រូវតែបែបនោះ, វា​ស្ថិត​នៅ​ក្នុង​បេះដូង​ទាហាន ប៉ូលិស មន្ត្រី​រាជការ និង​មនុស្ស​ជា​ច្រើន»។ “ពួកគេមិនយល់ព្រម ហើយពួកគេឆ្ងល់ថាហេតុអ្វីបានជាគណបក្ស Move Forward នឹងកែប្រែច្បាប់នេះ។

គណបក្ស Move Forward បានសន្យាក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតថា ខ្លួននឹងធ្វើវិសោធនកម្មមាត្រា ១១២ ដើម្បីកុំឱ្យឧក្រិដ្ឋកម្មលែងត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយតទៅទៀត។

ប៉ុន្តែបន្ទាប់ពីគណបក្ស Move Forward បានឈ្នះការបោះឆ្នោតកាលពីថ្ងៃទី១៤ ខែឧសភា បក្សនេះបានចាកចេញពីការកែប្រែមាត្រា ១១៤ ចេញពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលខ្លួនបានចុះហត្ថលេខាជាមួយគណបក្សចំនួនប្រាំពីរផ្សេងទៀតដែលជាផ្នែកនៃសម្ព័ន្ធរបស់ខ្លួន។ បក្សនេះបញ្ជាក់ថា ខ្លួននឹងស្វែងរកការកែប្រែមាត្រា ១១២ ដោយខ្លួនឯង។

គណបក្ស Move Forward ក៏បានប្តេជ្ញាកាត់បន្ថយទំហំយោធា និងបញ្ចប់ការបំពេញកាតព្វកិច្ចចូលធ្វើទាហានផងដែរ។

លោក ប្រាយុទ្ធ បានប្រាប់អ្នកសារព័ត៌មានថា យោធាមានផែនការកំណែទម្រង់ផ្ទាល់ខ្លួន៕ប្រែសម្រួលៈ ណៃ តុលា

To Top