ព័ត៌មានអន្តរជាតិ

តើលោក Xi Jinping បានឱ្យអ្នកនេសាទ មកតាំងទីលំនៅ លើគោកដោយរបៀបណា?

លោក Xi Jinping ប្រកាន់ខ្ជាប់នូវឥរិយាបថការងារដែល “សិក្សាស្រាវជ្រាវបញ្ហាយ៉ាងពិតប្រាកដ និងសិក្សាស្រាវជ្រាវលើបញ្ហាពិតៗ”។ នៅខែមិថុនាឆ្នាំ ១៩៩០ បន្ទាប់ពីលោកបានទៅធ្វើការនៅក្រុង Fuzhouមិនយូរប៉ុន្មាន គាត់បានជិះសាឡាងតូចមួយតាមដងទន្លេ Minjiang ដើម្បីសិក្សាស្រាវជ្រាវសភាពការណ៍។

ចំពោះបញ្ហាដែលបានជួបប្រទះ នៅក្នុងការសិក្សាស្រាវជ្រាវ លោក Xi Jinping តែងតែតាមដានយ៉ាងដិតដល់នូវបញ្ហាទាំងនោះ គិតគូររហូតដល់ទីបញ្ចប់ និងបង្កើតវិធានការជាក់ស្តែង ដើម្បីឃើញលទ្ធផលជាក់ស្តែង។

អ្នកបរទូក Lianjia គឺជាអ្នកនេសាទពិសេស ដែលរស់នៅតាមដងទន្លេ និងសមុទ្រ ជ្រកកោលលើទូកជាប់រហូតមក ដោយ”ខាងលើគ្មានដំបូលក្បឿង ខាងក្រោមគ្មានដីធ្លី យកទូកធ្វើជាផ្ទះ រសាត់អណ្ដែតតាមទូកមួយជីវិត” ។ ពេលធ្វើការនៅ ខេត្តFujian លោក Xi Jinping បានទទួលបន្ទុកនូវការងារដែលឱ្យ គ្រួសារអ្នកនេសាទទៅរស់នៅ និងធ្វើការលើដីគោក។ តែទោះជាបានជួយសាងសង់ផ្ទះ លើគោកឱ្យពួកគេរួចហើយក៏ដោយ លោកបានឃើញថាមនុស្សជាច្រើន បានត្រលប់ទៅរស់នៅលើទូកវិញ។ ហេតុអ្វីបានជាអ៊ីចឹង?

ថ្ងៃមួយ លោកXi Jinpingបានដើរចូលទៅក្នុងកាប៊ីនទូកតូច និយាយជាមួយអ្នកបរទូកហើយ បានរកឃើញចំណុចសំខាន់នៃបញ្ហា។ អ្នកបរទូកបាននិយាយថា៖ «យើងទាំងអស់គ្នាប្រកបរបរចិញ្ចឹមជីវិតលើសមុទ្រ មានផ្ទះតែមួយលើដីគោក បានប្រយោជន៍អ្វី? លោក Xi Jinping បានលើកឡើងនៅក្នុងកិច្ចប្រជុំថា ដើម្បីដោះស្រាយបញ្ហាឱ្យក្រុមគ្រួសារ អ្នកនេសាទមករស់នៅលើគោក មិនគ្រាន់តែមានផ្ទះស្នាក់អាស្រ័យប៉ុណ្ណោះទេ សំខាន់ជាងនេះទៅទៀតគឺត្រូវមានការងារធ្វើ។ ដើម្បីដោះស្រាយបញ្ហាជីវភាព លោកបានលើកឡើងនូវ មតិដូចជាការចិញ្ចឹមសត្វជាដើម។ ជាចុងក្រោយបានធ្វើឱ្យអ្នកនេសាទទាំងនេះ មករស់នៅលើគោកដោយស្ងប់ចិត្ត និងមានជីវភាពល្អ៕

To Top