ព័ត៌មានអន្តរជាតិ

ព្រឹត្តិការណ៍ “ចិន និងអាហ្រ្វិក ចាប់ដៃគ្នា ផ្តល់ភាពកក់ក្តៅ ដល់កុមារ” បានធ្វើឡើងនៅអាហ្រ្វិក ក្រសួងការបរទេសចិន អះអាងថា សូមបញ្ជូនភាពកក់ក្តៅ និងការយកចិត្តទុកដាក់ ពីប្រទេសចិន ដល់កុមារអាហ្វ្រិក !

ថ្ងៃទី១ ខែមិថុនា លោកស្រីMao Ning អ្នកនាំពាក្យក្រសួង ការបរទេសចិន បានថ្លែងនៅពេលឆ្លើយសំណួរ និងណែនាំអំពីសភាពការណ៍ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍” ចិននិងអាហ្រ្វិក ចាប់ដៃគ្នាផ្តល់ភាពកក់ក្តៅ ដល់កុមារ” ក្នុងសន្និសីទកាសែត ជាប្រចាំថា ភាគីចិននឹងបន្តប្រកាន់ខ្ជាប់ នូវគោលគំនិត នៃភាពពិតប្រាកដ ភាពស្និទ្ធស្នាលនិងភាពស្មោះត្រង់ ផ្សព្វផ្សាយស្មារតី សហប្រតិបត្តិការដ៏មេត្រីភាព រវាងចិននិងអាហ្រ្វិក ដើម្បីរួមចំណែកថ្មី ក្នុងការកសាងសហគមន៍រួម វាសនារវាងចិន និងអាហ្វ្រិកក្នុងយុគសម័យថ្មី ។

លោកស្រីMaoNing បានថ្លែងថា ក្នុងឱកាសទិវាកុមារអន្តរជាតិ នៅថ្ងៃទី១ខែមិថុនា លោកស្រីPeng Liyuan ភរិយារបស់លោកXi Jinpingប្រធានរដ្ឋចិន និងសហព័ន្ធអភិវឌ្ឍន៍ នៃស្ត្រីទីមួយអាហ្វ្រិកបានរួមគ្នាផ្តួចផ្តើម ឱ្យបំផុសព្រឹត្តិការណ៍ថែទាំសុខភាព របស់កុមារកំព្រាអាហ្រ្វិក ដែលមានចំណងជើងថា “ចិននិងអាហ្រ្វិកចាប់ដៃគ្នា ផ្តល់ភាពកក់ក្តៅដល់កុមារ” ។ ស្ថានទូតចិនប្រចាំបណ្តាប្រទេសអាហ្វ្រិក និង ក្រុមវេជ្ជសាស្ត្រជាតិចិន ប្រចាំនៅប្រទេសពាក់ព័ន្ធ បានចុះសួរសុខទុក្ខកុមារ នៅតាមមណ្ឌលកុមារកំព្រា ឬស្ថាប័នពាក់ព័ន្ធ នៅក្នុងតំបន់ ហើយបានធ្វើសកម្មភាព ពិនិត្យសុខភាពដោយឥតគិតថ្លៃ ដើម្បីបញ្ជូននូវភាពកក់ក្តៅ និងការយកចិត្តទុកដាក់ ពីប្រទេសចិន ដល់កុមារអាហ្វ្រិក ដែលបានបង្ហាញពីមិត្តភាព ដ៏ស្មោះស្ម័គ្ររវាងប្រទេសចិន និងបណ្តាប្រទេសអាហ្វ្រិក ៕

To Top