បរទេស ៖ ប្រទេសអ៊ុយក្រែន បានបញ្ជាក់ចុងក្រោយអំពីតំរូវការផ្នែកយោធា របស់ខ្លួនបន្ថែមទៀតពីម្ចាស់ជំនួយលោកខាងលិច ដើម្បីការខិតខំប្រយុទ្ធប្រឆាំង នឹងការពារជាមួយនឹងការលុកលុយរបស់ប្រទេសរុស្សី។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានផ្តល់បទសំភាសថ្មីមួយទៀតជាមួយ នឹងក្រុមកាសែតដោយបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងគៀវ ត្រូវការជំនួយជាយោធាយ៉ាងហោចណាស់៥៥ពាន់លានដុល្លារ ទៀតពីបណ្តាប្រទេសលោកខាងលិច។
អាវុធដែលអ៊ុយក្រែន ត្រូវការក្នុងនោះមានរួមមានជាពិសេសគឺ Patriot battery ដែលក្នុងមួយដើមមានតម្លៃដល់ទៅ១,១ពាន់លានដុល្លារខណៈដែលលោក Zelensky កន្លងមកបានអះអាងថាប្រទេសរបស់លោកត្រូវការប្រព័ន្ធការពារនេះយ៉ាងហោចណាស់៥០គ្រឿងដើម្បីទប់ទល់រុស្សីបាន។
គួរឲ្យដឹងដែរថាការទាមទារចុងក្រោយរបស់លោក Zelensky ជាកញ្ចប់ជំនួយយោធាដែលមានទំហំប្រមាណជា៥៥ពាន់លានដុល្លារនោះគឺជាកញ្ចប់យោធាដែលមានទំហំច្រើនជាងអ្វីដែលអាមេរិក ធ្លាប់បានផ្តល់មកឲ្យអ៊ុយក្រែន រួចទៅហើយគិតចាប់តាំងតែពីពេលដែលប្រតិបត្តិការយោធារបស់រុស្សី បានចាប់ផ្តើម៕ ប្រែសម្រួល៖ស៊ុនលី