ព័ត៌មានអន្តរជាតិ

កងកម្លាំងទ័ពរុស្ស៊ី បាញ់ទំលាក់យន្តហោះ Su-25 មួយគ្រឿងរបស់អ៊ុយក្រែន

បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត RIA Novosti កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា កងកម្លាំងរបស់ប្រទេសរុស្សីបានបើក ការបាញ់ទប់ស្កាត់យោធារបស់អ៊ុយក្រែន មិនឲ្យអាចធ្វើដំណើរឆ្លងកាត់ទន្លេ Dnieper ក្នុងតំបន់ Kherson បានឡើយ។

ជាលទ្ធផលនោះផងដែររុស្សី បានបើកការបាញ់ប្រហារ ទំលាក់យន្តហោះចម្បាំង Su-25មួយគ្រឿងក្នុងចំណោម យន្តហោះចម្បាំងទាំងពីរគ្រឿងរបស់អ៊ុយក្រែន នៅក្នុងប្រតិបត្តិការតាមផ្លូវការអាកាស ដើម្បីទប់ទល់ប្រតិបត្តិការ ផ្លូវគោករបស់អ៊ុយក្រែន។

ប្រភពដដែលបានអះអាងទៀតថា ផែនការវាយប្រហារដោយផ្លូវគោក របស់អ៊ុយក្រែនចុងក្រោយ គឺបានត្រឹមបរាជ័យដោយយោធាអ៊ុយក្រែន បានព្យាយាមក្នុងការឆ្លងកាត់ទន្លេង និងតំបន់មួយចំនួនដែលស្ថិតនៅក្នុងតំបន់ Novaya Kakhovkaផង។

យន្តហោះចម្បាំង Su-25 ត្រូវបានរុស្សីបាញ់ធ្លាក់នៅក្នុងតំបន់ក្បែរទៅនឹង Barbino ប៉ុន្តែយន្តហោះនេះបានធ្លាក់ចូល ទៅក្នុងតំបន់គ្រប់គ្រងដោយអ៊ុយក្រែន ហើយយន្តហោះចម្បាំងទី២ បន្តិចមកក៏បានព្យាយាមហោះគេចចេញ ពីការប្រឈមមុខគ្នានេះដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top