ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន នៅតែចិញ្ចឹមចិត្តចង់វិល ចូលប្រទេសវិញ នៅខែកក្កដាក្រោយនេះ

បរទេស៖ អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅតែគ្រោងនឹងវិលត្រឡប់មក វិញនៅខែកក្កដាខាងមុខ ប៉ុន្តែនៅ ពេលដែលរឿងនេះ នឹងកើតឡើងពិតប្រាកដ គឺអាស្រ័យលើស្ថានភាពនៅក្នុងប្រទេសថៃ, នេះបើតាមកូនស្រីរបស់លោក គឺលោកស្រី Paetongtarn “Ung-ing” Shinawatra បាននិយាយនៅថ្ងៃពុធ។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រី Paetongtarn បាននិយាយនៅឯទីស្នាក់ការកណ្តាលគណបក្សភឿថៃថា លោក ថាក់ស៊ីន កំពុងជំរុញទៅមុខក្នុងការរៀបចំ សម្រាប់ការវិលត្រឡប់របស់លោក ហើយនេះអាចរួមបញ្ចូលទំនាក់ទំនង ជាមួយភ្នាក់ងាររដ្ឋាភិបាលដែលពាក់ព័ន្ធ ផងដែរ។

លោកស្រី Paetongtarn បានបន្តថា គ្រួសាររបស់លោកស្រីក៏កំពុងរៀបចំ សម្រាប់ការវិលត្រឡប់របស់លោក ថាក់ស៊ីន ផងដែរ “ទាក់ទងនឹងការបង្កភាពងាយស្រួល និងសុវត្ថិភាព”។ លោកស្រីថា «ទម្រង់នៃការទទួលជាច្រើនកំពុង ត្រូវបានរៀបចំ ដោយសារវាមិនដឹងថា នឹងត្រូវការអ្វី ឬអ្វីនឹងកើតឡើង»។

លោកស្រី Paetongtarn ដែលជាកូនស្រីរបស់លោក ថាក់ស៊ីន និងជាមេដឹកនាំនៃ “គ្រួសារភឿថៃ” បាននិយាយថា ក្រុមគ្រួសារ ក៏បានរង់ចាំការណែនាំពីលោកថាក់ស៊ីន អំពីអ្វីដែលគួរធ្វើនៅក្នុងការត្រៀមខ្លួន សម្រាប់ការវិលត្រឡប់របស់លោកផងដែរ។

សម្រាប់ពេលនេះ កាលវិភាគសម្រាប់ការត្រឡប់មកចូល ប្រទេសវិញគឺនៅតែមិនផ្លាស់ប្តូរសម្រាប់ខែកក្កដា របស់លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្រ្តីថៃ ដែលត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ពីតំណែង និងកំពុងរស់នៅនិរទ្ទេសខ្លួន នៅក្រៅប្រទេស ។ កូនស្រីរបស់លោកបានអះអាងថា «ទោះយ៉ាងណាក៏អាស្រ័យលើស្ថានភាពនយោបាយនិងជាតិ៕

To Top