ព័ត៌មានអន្តរជាតិ

លោក Xi Jinping ផ្ញើលិខិតអបអរសាទរចំពោះ ការសម្ពោធបើក នៃវេទិកាកំពូលលើកទីមួយ ស្តីពីការកសាងប្រទេសចិន ឱ្យខ្លាំងក្លាខាងវប្បធម៌

ល្ងាចថ្ងៃទី៧ខែមិថុនា  វេទិកាកំពូលលេីកទីមួយស្តីពីការកសាងប្រទេសចិន ឱ្យខ្លាំងក្លាខាងវប្បធម៌ បានសម្ពោធបើក នៅក្រុងShenzhen។ លោក Xi Jinping  ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះវេទិកានេះ។

  លោក Xi Jinping  បានលើកឡើងក្នុងលិខិតថា  បក្សកុម្មុយនីស្តចិនបាននិងកំពុង ខិតខំប្រឹងប្រែងដេីម្បី បង្កើតនិង កសាងភាពរុងរឿងថ្មីនៃវប្បធម៌សង្គមនិយម។ បន្ទាប់ពីសមាជបក្សលើកទី១៨មក យើងបានតម្កក់ទុកការ កសាង វប្បធម៌ជាកិច្ចការសំខាន់អទិភាពក្នុង ការធ្វើអភិបាលកិច្ចជាតិ បន្តជំរុញឱ្យវប្បធម៌ចិនបន្តវេន និងអភិវឌ្ឍដោយឥតឈប់ឈរ ដែលធ្វើឱ្យការកសាងប្រទេសសង្គមនិយមមានភាពខ្លាំង ក្លាខាងវប្បធម៌បោះជំហាន ទៅមុខយ៉ាងម៉ឺងម៉ាត់។

យើងត្រូវបន្តអនុវត្តស្មារតីសមាជបក្សលើកទី២០ដោយគ្រប់ជ្រុងជ្រោយ ដើម្បីទទួលភារកិច្ចថ្មីខាង វប្បធម៌ឱ្យកាន់ តែល្អប្រសើរ បំផុសកម្លាំងចលាករក្នុងការបង្កើតនិងច្នៃប្រឌិតថ្មីនូវវប្បធម៌គ្រប់ជនជាតិ បន្តជំរុញភាពរុងរឿង នៃវប្បធម៌ដោយឈរលើទីចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រ ដើម្បីកសាងប្រទេសខ្លាំងក្លាខាង វប្បធម៌និងកសាងអរិយធម៌ ទំនើបនៃប្រជាជាតិចិន បន្តជំរុញការផ្លាស់ប្តូរគ្នានៃអរិយធម៌មនុស្សជាតិ ដើម្បីបញ្ចូលកម្លាំងស្មារតីដ៏ខ្លាំង ក្លាក្នុងការស្តាប្រជាជាតិមានភាពរុងរឿងឡេីងវិញនិងកសាងប្រទេសជាតិកាន់តែខ្លាំង។


គួរបញ្ជាក់ថា វេទិកាកំពូលលេីកទីមួយស្តីពីការកសាងប្រទេសចិនឱ្យខ្លាំងក្លាខាងវប្បធម៌ធ្វើឡើងក្រោមប្រធានបទ «ជំរុញជំនឿចិត្តខាងវប្បធម៌ ជំរុញការផ្លាស់ប្តូរអរិយធម៌»៕

To Top