ព័ត៌មានអន្តរជាតិ

មេដឹកនាំអាហ្វ្រិក៧រូប នឹងជួបជាមួយ នឹងមេដឹកនាំរុស្សីនិងអ៊ុយក្រែន

បរទេស៖សមាជិកនៃបេសកកម្មគំនិតផ្តួចផ្តើមដើម្បីសន្តិភាពនៅអ៊ុយក្រែន​ នៃបណ្តាប្រទេសនៅអាហ្វ្រិកចំនួន៧រូបនឹងត្រូវបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្សី និងអ៊ុយក្រែន នៅសប្តាហ៍ក្រោយដើម្បីបង្ហាញគម្រោងផែនទីបង្ហាញផ្លូវ ទៅកាន់មេដឹកនាំជម្លោះទាំងពីរ។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាសមាជិកមេដឹកនាំអាហ្វ្រិកទាំង៧រូប នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងគៀវនៅថ្ងៃទី១៦ខែមិថុនា ហើយជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky និងបន្ទាប់មកជួបជាមួយនឹងប្រធានាធិបតីរុស្សីលោក Vladimir Putin នៅថ្ងៃបន្ទាប់។

មេដឹកនាំអាហ្វ្រិកទាំង៧ ដែលត្រូវបានគេស្គាល់ថាមានដូចជាប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសកូម៉ូរូសប្រទេសកុងហ្គោ ប្រទេសអ៊ូហ្គង់ដា ប្រទេសសេនេហ្គាល់និងប្រទេសអេហ្ស៊ីបផងដែរ។

គួរឲ្យដឹងដែរថាមេដឹកនាំអាហ្វ្រិកទាំង៧ ធ្លាប់បានបើកកិច្ចប្រជុំកំពូលមួយរួចទៅហើយ កាលពីសប្តាហ៍មុនដើម្បីស្វែងរកវិធីក្នុងការនាំមកវិញនូវសន្តិភាពជូនអ៊ុយក្រែន ហើយជាលទ្ធផលគំរូផែនទីបង្ហាញផ្លូវ ដើម្បីបង្កើតកិច្ចព្រមព្រៀងសន្តិភាពត្រូវបានរៀបចំរួចរាល់៕

ប្រែសម្រួល៖ស៊ុនលី

To Top