ព័ត៌មានអន្តរជាតិ

ចំពេលមានវោហាសាស្ត្រ “មិនប្រថុយប្រថាន” របស់​អាមេរិក ពិភពលោកពឹងផ្អែកកាន់តែខ្លាំង លើការនាំចេញរបស់ចិន

ហុងកុង ៖ ចំពេលដែលគេហៅថា “មិនប្រថុយប្រថាន” ដែលដឹកនាំដោយ សហរដ្ឋអាមេរិក ខណៈដែលពិភពលោក ពឹងផ្អែកកាន់តែខ្លាំង លើការនាំចេញ របស់ប្រទេសចិន ប្រទេសចិន កំពុងរៀនពឹងផ្អែកលើខ្លួនឯងបន្ថែមទៀត នេះបើយោងតាមកាសែត South China Morning Post ដែលជាភាសាអង់គ្លេស ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ។ ​

រហូតមកដល់ពេលនេះ សកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន មិនសូវបង្ហាញលទ្ធផលនោះទេ លោក Yukon Huang មន្ត្រីជាន់ខ្ពស់នៅអង្គការ Carnegie Endowment for International Peace បានសរសេរនៅក្នុងមតិមួយ សម្រាប់ព័ត៌មានប្រចាំថ្ងៃ។

យោងតាមទិន្នន័យផ្លូវការរបស់សហរដ្ឋអាមេរិក ឱនភាពពាណិជ្ជកម្មទំនិញរបស់សហរដ្ឋអាមេរិក ជាមួយប្រទេសចិន មានទំហំធំជាងកាលពីឆ្នាំមុន ជាងពេលដែលអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ចូលកាន់តំណែង ហើយឱនភាពពាណិជ្ជកម្មទាំងមូលមានកម្រិតខ្ពស់បំផុត។

អត្ថបទនេះបានឲ្យដឹងថា លើសពីនេះការនាំចូល ទំនិញផលិត របស់សហរដ្ឋអាមេរិក មិនបានសម្របសម្រួលនោះទេ ដោយមានការជ្រៀតចូល នៃការនាំចូលកើនឡើងដល់ ៣៤ ភាគរយពី ៣១ភាគរយក្នុងឆ្នាំ២០១៧ ។

លោក Huang បានលើកឡើងថា មានការថយចុះយ៉ាងខ្លាំង នៃសារៈសំខាន់ របស់ប្រទេសចិន ចំពោះពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ប៉ុន្តែការនាំចេញរបស់ចិនទៅកាន់ពិភពលោក បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

លោក Huang បានសរសេរថា ប្រទេសចិន បានផ្លាស់ប្តូរ ពីការក្លាយជាអ្នកដំឡើងគ្រឿងបន្លាស់ ដែលនាំចូលភាគច្រើន ទៅជាក្រុមហ៊ុនផលិតផលិតផល ទំនើប ដែលធ្វើឲ្យប្រទេសចិន កាន់តែមានលទ្ធភាពគ្រប់គ្រាន់៕

To Top