ព័ត៌មានអន្តរជាតិ

ឥណ្ឌា សម្រេចចិត្តបញ្ជាទិញយន្តហោះប៊ូអ៊ីង់ ចំនួន២៩០គ្រឿង

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រុមហ៊ុនប៊ូអ៊ីង់ Boeing និងក្រុមហ៊ុនអាកាសចរ Air India កាលពីថ្ងៃម្សិលមិញនេះបានប្រកាសទិញយន្តហោះថ្មីរបស់ Boeing ចំនួន២៩០គ្រឿងដើម្បីបង្កើនសេវាកម្មប្រតិបត្តិការ។

ប្រភពដដែលបានឲ្យដឹងដែរថា ការបញ្ជាទិញដែលមានរួមទាំងយន្តហោះ 737 MAX ចំនួន១៩០គ្រឿងយន្តហោះ 787 Dreamlines ចំនួន២០គ្រឿងនិងយន្តហោះ 777X ចំនួន១០គ្រឿងជាមួយនឹងជម្រើសទិញ 737 MAX ចំនួន៥០គ្រឿងនិងយន្តហោះ 787 Dreamliner ចំនួន២០គ្រឿង។

គួរឲ្យដឹងដែរថា រយៈពេលជាង២០ឆ្នាំចុងក្រោយនេះមកប្រទេសនៅអាស៊ីខាងត្បូង នេះបានធ្វើការពង្រីកសេវាកម្មរបស់ខ្លួនចំនួន ដល់ទៅ៣ដងមកហើយពីយន្តហោះសរុប៧០០គ្រឿងទៅដល់២៣០០គ្រឿងដើម្បីបំពេញតំរូវការដែលកំពុងកើនឡើង ឥតឈប់ឈរ៕ ប្រែសម្រួល៖ស៊ុនលី

To Top