ព័ត៌មានអន្តរជាតិ

តម្លៃប្រេង ធ្លាក់ចុះខណៈមានការព្រួយបារម្ភ លើទស្សនវិស័យតម្រូវការ

ញូវយ៉ក ៖ តម្លៃប្រេងឆៅនាពេលអនាគតបានធ្លាក់ចុះ ខណៈដែលអ្នកចូលរួមទីផ្សារនៅតែមានការព្រួយបារម្ភលើទស្សនវិស័យតម្រូវការប្រេង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

West Texas Intermediate (WTI) សម្រាប់ការចែកចាយខែសីហាបានធ្លាក់ចុះចំនួន ០,៣៥ ដុល្លារអាមេរិក ឬ ០,៥០ភាគរយមកនៅត្រឹម ៦៩,១៦ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange។

ប្រេងឆៅប្រភេទ Brent សម្រាប់ការចែកចាយខែសីហាបានធ្លាក់ចុះ ០,២៩ ដុល្លារ ឬ ០,៣៩ ភាគរយ មកនៅត្រឹម ៧៣,៨៥ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន London ICE Futures Exchange ។

ការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក ចំនួនពីរបន្ថែមទៀតនៅក្នុងឆ្នាំនេះ គឺជាការព្យាករណ៍ “សមហេតុផលណាស់” នេះបើយោងតាមលោកស្រី Mary Daly ប្រធានធនាគារ San Francisco Federal Reserve Bank។

លោក Phil Flynn អ្នកវិភាគជាន់ខ្ពស់នៅ The PRICE Futures បានឲ្យដឹងថា “ពាណិជ្ជករប្រេងនៅក្នុងទីផ្សារពិភពលោក បន្តតម្លៃក្នុងការធ្លាក់ចុះសេដ្ឋកិច្ចសកល ហើយផ្អែកលើអ្វីដែលយើងកំពុងឃើញនៅក្នុងខ្សែកោងទិន្នផលរបស់អាល្លឺម៉ង់ និងទិន្នន័យនៅព្រឹកនេះ ចេញពីតំបន់អឺរ៉ូ ពួកគេអាចនឹងទទួលបានបំណងប្រាថ្នារបស់ពួកគេ” ។

យោងតាមលោក Flynn បានឱ្យដឹងថា ការដំឡើងអត្រាការប្រាក់នាពេលថ្មីៗនេះ របស់ធនាគារកណ្តាលអ៊ឺរ៉ុប ចំនួន ៥០ចំណុចបានជួយឱ្យខ្សែកោងទិន្នផលរបស់អាល្លឺម៉ង់ ដាក់បញ្ច្រាសបំផុតចាប់តាំងពីឆ្នាំ១៩៩២ ដែលជាសញ្ញាមួយបង្ហាញថាពួកគេជឿថា វិបត្តិសេដ្ឋកិច្ចជិតមកដល់ហើយ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top