ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យទីភ្នាក់ងារថាមពលអាតូមិក អន្តរជាតិ (IAEA) ឈានដល់ការសន្និដ្ឋានប្រកបដោយការទទួលខុសត្រូវ លើការបង្ហូរទឹកកខ្វក់ចេញពីមហាសមុទ្រពីហ្វូគូស៊ីម៉ា ប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលឆ្លើយសំណួរទាក់ទងនឹងអគ្គនាយក IAEA លោក Rafael Grossi នឹងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនចាប់ពីថ្ងៃអង្គារនេះ ហើយផ្តល់របាយការណ៍ ស្តីពីសុវត្ថិភាពនៃការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលអាចផ្តល់ការគាំទ្រដល់ប្រទេសជប៉ុន ដើម្បីបន្តការបណ្តេញចេញ
លោកបានលើកឡើងថា ការប្រឆាំងរបស់ចិន ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុន ក្នុងការជំរុញតាមរយៈផែនការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរ ទៅក្នុងមហាសមុទ្រ គឺអវិជ្ជមាន ដោយសង្កត់ធ្ងន់ថា វាមិនមានក្រមសីលធម៌ ឬច្បាប់ក្នុងការធ្វើឱ្យមានហានិភ័យ នៃការបំពុលនុយក្លេអ៊ែរ ដល់ពិភពលោកទាំងមូលនោះទេ។
ប្រទេសចិន ជំរុញឱ្យប្រទេសជប៉ុន ប្រឈមមុខនឹងការព្រួយបារម្ភស្របច្បាប់របស់សហគមន៍អន្តរជាតិ និងប្រជាជននៅក្នុងប្រទេសជប៉ុន បញ្ឈប់ដំណើរការដោយបង្ខំនូវផែនការបញ្ចេញទឹកសមុទ្ររបស់ខ្លួន បោះចោលទឹក ដែលមានមេរោគនុយក្លេអ៊ែរ ក្នុងលក្ខណៈវិទ្យាសាស្រ្ត សុវត្ថិភាព និងតម្លាភាព ហើយដាក់ខ្លួននៅក្រោមការគ្រប់គ្រង។
ប្រទេសចិន ជឿជាក់ថា IAEA គួរតែឈានដល់ការសន្និដ្ឋានលើការបង្ហូរចេញពីមហាសមុទ្រនៃទឹកកខ្វក់ពីហ្វូគូស៊ីម៉ា ដែលមានទំនួលខុសត្រូវ និងអាចឈរលើការសាកល្បងប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រ ហើយមិនត្រូវគាំទ្រ ចំពោះទង្វើខុសឆ្គងរបស់ជប៉ុន ក្នុងការចោលទឹកកខ្វក់នុយក្លេអ៊ែរនោះទេ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា “វាគឺសម្រាប់បរិស្ថានសមុទ្រ ដែលយើងទាំងអស់គ្នាចែករំលែក ជីវិត និងសុខភាពរបស់មនុស្សជាតិ និងភពផែនដីតែមួយគត់ ដែលយើងហៅថាផ្ទះ”៕
ប្រែសម្រួល ឈូក បូរ៉ា