ព័ត៌មានអន្តរជាតិ

បេក្ខភាព នាយករដ្ឋមន្រ្តីទី៣០ របស់ថៃ ប្រកាសទ្រព្យសម្បត្តិ គឺមានសរុប ៨៥ លានបាត រួមទាំងអាវធំ អាវយឺត និងស្បែកជើង

ប្រភព ៖ Xinhua

បរទេស ៖ ទ្រព្យសម្បត្តិ សរុបរបស់បេក្ខភាព នាយករដ្ឋមន្ត្រី របស់ប្រទេសថៃ លោក Pita Limjaroenrat បានធ្លាក់ចុះ ៤១ លានបាតចាប់តាំង ពីការប្រកាសទ្រព្យសម្បត្តិ របស់លោក នៅពេលដែលលោក បានចូលសភាកាលពី ៤ ឆ្នាំមុន។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា គណៈកម្មាធិការជាតិប្រឆាំង អំពើពុករលួយ (NACC)ថៃ នៅថ្ងៃពុធបានចេញផ្សាយ ទ្រព្យសម្បត្តិ និងបំណុល ដែលបានប្រកាស របស់សមាជិកសភាចំនួន ៤០រូប ដែលអាណត្តិ របស់ពួកគេបានបញ្ចប់ នៅថ្ងៃទី ២០ ខែមីនា ។ សមាជិកសភាទាំងនោះ រាប់បញ្ចូលទាំងលោក Pita ដែលសេចក្តីប្រកាស របស់លោកក៏បានលើកឡើង អំពីការកាន់កាប់ភាគហ៊ុនដ៏ចម្រូងចម្រាស របស់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ iTV Plc ផងដែរ ។

មេដឹកនាំគណបក្ស Move Forward បានប្រកាសថា លោកនៅលីវ ហើយមានទ្រព្យសម្បត្តិ ៨៥ លានបាត រួមទាំងសាច់ប្រាក់ ១,៨ លានបាត, ប្រាក់បញ្ញើ ២៨៦.០៤៥.៧០បាត ក្នុងគណនីធនាគារចំនួន២៧, ប្រាក់កម្ចី ១៥ លានបាត នៅប្អូនប្រុសរបស់លោក, ដី ១៤រ៉ៃ នៅស្រុក Pran Buri ខេត្ត Prachuap Khiri Khan មានតម្លៃ ១៨ លាន, ខុនដូដែលមានតម្លៃ ១៥ លានបាត នៅក្នុងស្រុក Wattana និង ១៩ លានបាតនៅក្នុងទ្រព្យសម្បត្តិ ដែលទាក់ទងនឹងការធានារ៉ាប់រង និងសិទ្ធិពាក់ព័ន្ធ ។

លោក Pita ក៏បានប្រកាសពីគ្រឿងតុបតែងលម្អ និងឧបករណ៍មានតម្លៃ ១២លានបាតផ្សេងទៀត រួមមាន ទូរសព្ទដៃ ៣គ្រឿង តម្លៃ ១៦៦.៧០០បាត, ឡាន van តម្លៃ ២,៣លានបាត, អាវចំនួន ២៨ មានតម្លៃ ១៨៨.០០០បាត, អាវ ១៦ មានតម្លៃ ១,២លានបាត, ខ្សែក ៧៦ខ្សែ មានតម្លៃ ២២៨.០០០បាត, ស្បែកជើង ២១គូ មានតម្លៃ ១៥ ម៉ឺនបាត, នាឡិកា ១០ គ្រឿង មានតម្លៃ ៥,៧១ លានបាត និងបន្តោងយ័នបដិមាចំនួន ៨ គ្រឿងមានតម្លៃ ២ លានបាត៕

To Top