ព័ត៌មានអន្តរជាតិ

លោក​ Zelensky បំពេញទស្សនកិច្ច​ ទៅកាន់ប្រទេសឆេក

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky បានធ្វើដំណើរមកដល់ប្រទេសឆេក ហើយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ និងបានជួបពិភាក្សាជាមួយ នឹងប្រធានាធិបតីឆេកលោក Petr Pavel ផងដែរនៅវិមានក្រុង​ Prague។

ប្រធានាធិបតី នៃប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរ ទៅលើស្ថានភាពបច្ចុប្បន្ន របស់ប្រទេសអ៊ុយក្រែន និងការវិវឌ្ឍទៅ នៃប្រទេសបេឡារូស ដែលជាសម្ព័ន្ធមិត្តរបស់រុស្សី និងក៏ដូចជាកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ដែលគ្រោងធ្វើឡើងនៅក្នុងទីក្រុង Vilnius ផងដែរ។

លោក Pavel បានថ្លែងថា រដ្ឋាភិបាល នៃប្រទេសឆេក និងបណ្តាក្រុមហ៊ុនរដ្ឋ និងឯកជនព្រមទាំងពលរដ្ឋឆេកផង កន្លងមកបានជួយក្នុងការចែករំលែក ធនធានផ្ទាល់ខ្លួនប្រមាណជា ៤៥ពាន់លុយក្រោន ឬត្រូវ២,១ពាន់លានដុល្លារអាមេរិក។

ជាការឆ្លើយតបលោក Zelensky បានថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះជំនួយរបស់ប្រទេសឆេក កន្លងមកនេះហើយតាមផែនការ នៅថ្ងៃសុក្រនេះលោកក៏នឹងត្រូវមានជំនួប ជាមួយនឹងនាយករដ្ឋមន្ត្រី នៃប្រទេសឆេកលោក​ Petr Fiala និងប្រធានរដ្ឋសំខាន់ៗផ្សងទៀតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top