បរទេស ៖ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន លោក Colin Kahl កាលពីថ្ងៃសុក្រម្សិលមិញនេះ បានលើកលើងថារដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន មិនបានសប្បាយចិត្តនោះទេចំពោះលទ្ធផល នៃការវាយបករបស់យោធាអ៊ុយក្រែន ទៅលើដែនបន្ទាត់ការពាររបស់រុស្សី។
យោងតាមការចេញផ្សាយរបស់ RT លោកបានបន្តថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ក្នុងការផ្កត់ផ្គង់អ៊ុយក្រែន ជាមួយនឹងអាវុធជាច្រើនគឺបានត្រឹមតែជាផ្នែកមួយ នៃការខកចិត្តទៅវិញចំពោះលទ្ធផលដែលបានមកពីធ្វើការសង្ក្រាមប្រឆាំងនឹងរុស្សី។
ថ្លែងការណ៍ភ្លាមៗ បន្ទាប់ពីសេតវិមានបានប្រកាសថាលោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខាក្នុងការផ្គ់តផ្គង់អាវុធជាច្រើនបន្ថែមទៀតទៅឲ្យអ៊ុយក្រែន នោះលោក Kahl បានហៅការសម្រេចចិត្តនេះថា ជាការសម្រេចចិត្តកម្រិតបន្ទាន់មួយ។
លោកបន្តថា ៖ អាមេរិក ចង់បាន នូវភាពប្រាកដមួយដែរថា អ៊ុយក្រែន មានអាវុធនិងកាំភ្លើងធំគ្រប់គ្រាន់ ដើម្បីរក្សាពួកគេនៅក្នុងការប្រយុទ្ធក្នុងបរិបទ នៃការវាយលុកនាពេលបច្ចុប្បន្ន ប៉ុន្តែទោះបីជាយ៉ាងណាក្តីអ្វីៗនៅពេលនេះមានការដំណើរការយឺតជាងការរំពឹងទុកបន្តិច៕ ប្រែសម្រួល៖ស៊ុនលី
