ព័ត៌មានអន្តរជាតិ

Update៖កិច្ចប្រជុំកំពូលរបស់អង្គការ NATO គាំទ្រដល់អ៊ុយក្រែន នឹងដាក់សម្ពាធបន្ថែមទៀតលើរុស្ស៊ី

AFP

VILNIUS៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ថា មេដឹកនារបស់អង្គការ NATOនឹងជួបប្រជុំគ្នានៅថ្ងៃអង្គារនេះសម្រាប់កិច្ចប្រជុំកំពូលមួយដែលមានរយៈពេល២ថ្ងៃដើម្បីពិភាក្សាអំពីការគាំទ្របន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន ខណៈដែលអង្គការនេះបានបន្តដាក់សម្ពាធលើការវាយលុកប្រឆាំងនឹងការកាន់កាប់របស់កងកម្លាំងរុស្ស៊ី ។


គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះបានប្រារព្ធធ្វើឡើងនៅរដ្ឋធានី Vilnius នៃប្រទេសលីទុយអានី ធ្វើឡើងនៅគ្រាដែលអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា NATO ពង្រីកសម្ព័ន្ធភាពសន្តិសុខរបស់ខ្លួនទៅកាន់ប្រទេស Nordic និងជំរុញកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយដៃគូអាស៊ីប៉ាស៊ីហ្វិក ។

លោក Jens Stoltenberg អគ្គលេខាធិការ បានថ្លែងថា នៅគ្រាដែលសង្រ្គាមបានចាប់ផ្តើមដោយរុស្ស៊ី បើគិតទៅគឺមានរយៈពេលជាង៥០០ថ្ងៃមុន គឺបានអូសបន្លាយ ហើយសមាជិករបស់អង្គការ NATO បានបន្តផ្តល់ផ្នែករឹងផ្នែកយោធាដល់ប្រទេសអ៊ុយក្រែន នេះគឺជាពេលវេលាកំណត់មួយដើម្បីបង្ហាញពីភាពរឹងមាំនៃអង្គការ NATO ដែលមានសមាជិក៣១ប្រទេស និងបង្ហាញពីការរួបរួមគ្នាមួយ ។

ការជួបប្រជុំគ្នានេះដែរ គឺសំដៅទៅលើផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ហាញថា “ការឈ្លានពានរបស់រុស្ស៊ី នឹងមិនបង់ប្រាក់” ប្រធានអង្គការ NATO បានថ្លែងយ៉ាងដូច្នេះថា មេដឹកនាំ នឹងលើកឡើងអំពីវិធីដើម្បីធ្វើឱ្យអ៊ុយក្រែនកាន់តែរឹងមាំ និងបង្កើតផែនទីបង្ហាញផ្លូវសម្រាប់អនាគតរបស់ខ្លួនទៀងផង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top