ព័ត៌មានអន្តរជាតិ

Update: គណៈកម្មាធិការ រៀបចំការបោះឆ្នោត របស់ប្រទេសថៃ សម្រេចដាក់ញត្តិ ទៅតុលាការធម្មនុញ្ញ ដើម្បីដកសិទ្ធិជា នាយករដ្ឋមន្ត្រី ពីលោក Pita Limjaroenrat

ប្រភព ៖ AFP

បរទេស៖ គណៈកម្មាធិការ រៀបចំការបោះឆ្នោត (EC) របស់ប្រទេសថៃ នៅថ្ងៃពុធ បានសម្រេច ដាក់ញត្តិ ទៅតុលាការធម្មនុញ្ញ ដើម្បីស្វែងរកការដកសិទ្ធិ ធ្វើជានាយករដ្ឋមន្ត្រី ពីលោក Pita Limjaroenrat ដែលជាមេដឹកនាំ គណបក្សឆ្ពោះទៅមុខ ចំពោះការកាន់កាប់ភាគហ៊ុន ប្រព័ន្ធផ្សព្វផ្សាយ ដែលត្រូវបានចោទ ប្រកាន់កន្លងមក ។

យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ការសម្រេចរបស់គណៈកម្មាធិការ រៀបចំការបោះឆ្នោតនេះ បានកើតឡើង បន្ទាប់ពីការពិចារណារយៈពេលបីថ្ងៃ។ EC បាននិយាយថា គណៈកម្មាធិការត្រួតពិនិត្យ ការពិតរបស់ខ្លួនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់ញត្តិ ដោយបន្ថែមថា ប្រធាន EC លោក Ittiporn Boonpracong បានចុះហត្ថលេខាលើញត្តិនេះ មុនពេលតែងតាំងមន្ត្រីឱ្យដាក់ញត្តិ ទៅតុលាការធម្មនុញ្ញ។

តុលាការធម្មនុញ្ញនឹងបើកកិច្ចប្រជុំប្រចាំសប្តាហ៍ របស់ខ្លួននៅម៉ោង ១ រសៀល។ វានៅតែត្រូវមើលថាតើ EC ដាក់ញត្តិទាន់ពេលវេលា ដើម្បីឱ្យតុលាការធម្មនុញ្ញ ពិចារណាលើករណីនេះភ្លាមៗ។

EC កំពុងធ្វើសំណុំរឿងដើម្បីឱ្យតុលាការធម្មនុញ្ញដកសិទ្ធិពីលោក Pita ពីសមាជិកសភាតាមមាត្រា ៩៨ (៣) និង ១០១ (៦) នៃរដ្ឋធម្មនុញ្ញសម្រាប់ការកាន់កាប់ភាគហ៊ុន ៤២.០០០ ក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV។

គណៈកម្មាធិការរៀបចំការបោះឆ្នោត របស់ប្រទេសថៃ ក៏កំពុងជំរុញឱ្យតុលាការផ្អាកលោក Pita ពីតំណែងជាសមាជិកសភាជាបណ្តោះអាសន្ន រហូតដល់តុលាការចេញសេចក្តីសម្រេច ៕
ប្រែសម្រួលៈ ណៃ តុលា

To Top