ព័ត៌មានអន្តរជាតិ

ណាតូ រិះគន់ចំពោះការបង្កគ្រោះថ្នាក់ដល់សន្តិភាព នៅពេលកិច្ចប្រជុំកំពូលចាប់ផ្ដើម

រូបភាពពី៖​ XINHUA

WARSAW៖ នៅពេលដែលអង្គការណាតូ កំពុងរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួន នៅថ្ងៃអង្គារនៅទីក្រុង Vilnius ប្រទេសលីទុយអានី វានឹងក្លាយជាការដាស់តឿនដល់ប្រទេស ដែលស្រឡាញ់សន្តិភាព ដើម្បីមើលឃើញពីអ្វីដែលប្លុកយោធាមួយនេះ បានបំផ្លិចបំផ្លាញពិភពលោក ចាប់តាំងពីចុងបញ្ចប់ នៃសង្គ្រាមត្រជាក់។

បញ្ជីវែង នៃសង្រ្គាមបង្ហូរឈាម និងជម្លោះ ដែលពាក់ព័ន្ធនឹងបណ្ដាប្រទេសណាតូ បង្ហាញថា ប្លុកនេះ គឺច្រើនជាងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ចំពោះសន្តិភាព និងស្ថិរភាពពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អង្គការណាតូ ដូចដែលទាំងប្រវត្តិសាស្ត្រ និងទ្រឹស្តីពាក់ព័ន្ធ ស្តីពីសម្ព័ន្ធមិត្តយោធានឹងកំណត់ នឹងមានវាសនាបំបែក នៅពេលដែលសង្រ្គាមត្រជាក់បានបញ្ចប់។ ជាអកុសល នេះមិនមែនជាករណីមួយនោះទេ។ ឆ្ងាយពីការរំសាយ សម្ព័ន្ធភាពត្រូវបានបង្វែរទៅការពង្រីក ដោយមិនប្រុងប្រយ័ត្ន។

ការពង្រីករបស់អង្គការណាតូ បានក្លាយជាចាននៃជម្លោះ និងភាពវឹកវរ។ អ្នកជំនាញឲ្យដឹងថា ការពង្រីកទៅទិសខាងកើត របស់អង្គការណាតូ និងសម្ពាធ ដែលខ្លួនកំពុងដាក់លើរុស្ស៊ី គឺត្រូវស្តីបន្ទោស ចំពោះវិបត្តិអ៊ុយក្រែន ដែលកំពុងបន្ត។

ចាប់តាំងពីឆ្នាំ១៩៩៩ មក ប្លុកនេះបានពង្រីកចំនួន ៦សមាជិកបន្ថែមទៅទិសខាងកើត ដោយបានឈានទៅមុខជាង ១០០០គីឡូម៉ែត្ររហូតដល់ព្រំដែនរុស្ស៊ី ដោយហេតុនេះរុញប្រទេសរុស្ស៊ី ឱ្យចូលទៅក្នុងជ្រុងមួយ ហើយត្រូវស្ថិតក្រោមសម្ពាធកាន់តែខ្លាំង។

សូម្បីតែបន្ទាប់ពីវិបត្តិអ៊ុយក្រែន បានចាប់ផ្តើមក៏ដោយ អង្គការណាតូ មិនបានបន្ថយល្បឿនរបស់ខ្លួន ជាមួយការទទួលយកហ្វាំងឡង់ជាសមាជិកជាផ្លូវការ​ទី៣១ របស់ខ្លួន នៅក្នុងខែមេសានោះដែរ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top