ព័ត៌មានអន្តរជាតិ

Update: សភាថៃ កំណត់យកថ្ងៃទី១៧កក្កដា ដើម្បីបោះឆ្នោតជុំទី២ រើសនាយករដ្ឋមន្រ្តីទី៣០របស់ខ្លួន បន្ទាប់ពីមេបក្សលោក Pita បរាជ័យជុំទី១

រូបភាពពី៖​ XINHUA

បរទេស៖ បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស ឆ្ពោះទៅមុខ ឬ Move Forward លោក Pita Limjaroenrat នៅថ្ងៃព្រហស្បតិ៍បានបរាជ័យក្នុងការប៉ុនប៉ងដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Pita ទទួលបាន ៣២៣សំឡេងដែលភាគច្រើនមកពីសម្ព័ន្ធទាំងប្រាំបីរបស់លោកបានធ្លាក់ចុះតិចជាង ៣៧៦សំឡេង ដែលលោកត្រូវការ។

បើតាម The Nation ការ​បោះឆ្នោតសភាតជុំ​ទី​២​សម្រាប់​តំណែងនាយក​រដ្ឋមន្ត្រី​ទី៣០របស់ថៃ គឺគ្រោង​ធ្វើ​បន្តនៅ​ថ្ងៃ​ទី ១៩ ខែ​កក្កដានេះ។

នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានសភាលោក Wan Muhamad Noor Matha បានបើកដំណើរការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅម៉ោងប្រហែល ៤ រសៀល បន្ទាប់ពីជជែកដេញដោលអស់ពេល ៦ ម៉ោង។ លោក Pita គឺជាបេក្ខភាពនាយករដ្ឋមន្រ្តីតែម្នាក់គត់។

ដំណើរការបោះឆ្នោតត្រូវបានធ្វើឡើងដោយបើកចំហ ដោយលទ្ធផលត្រូវបានរាប់ដោយគណៈកម្មាធិការមួយ៕​​ ប្រែសម្រួលៈ ណៃ តុលា

To Top