ព័ត៌មានអន្តរជាតិ

ឡាវ ប្រកាសសញ្ញា ប្រុងប្រយ័ត្ន ដល់ពលរដ្ឋ របស់ខ្លួនឲ្យត្រៀម នៅមុនពេលព្យុះទីហ្វុង Talim មកដល់

ប្រភព ៖ AFP

វៀងច័ន្ទ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ថា ប្រជាជនឡាវ ត្រូវបានជំរុញឱ្យត្រៀមខ្លួន ដើម្បីបញ្ចៀស នូវផលប៉ះពាល់ ដែលអាចកើតមានឡើង ដោយសារព្យុះទីហ្វុង Talim ដែលនឹងធ្វើដំណើរឆ្លង កាត់ប្រទេសឡាវ រហូតដល់ថ្ងៃអង្គារនេះ ដោយនាំមកនូវភ្លៀង ធ្លាក់យ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំងនៅក្នុងខេត្តភាគកណ្តាល និង ភាគខាងត្បូងនៃប្រទេស ។

នាយកដ្ឋានឧតុនិយម និងជលសាស្ត្រ ក្រោមឳវាទក្រសួងធនធានធម្មជាតិ និងបរិស្ថានប្រទេសឡាវ កាលពីថ្ងៃចន្ទបានចេញសេកក្តីជូនដំណឹងមួយ ដោយណែនាំដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នជាចាំបាច់ ដើម្បីការពារផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេ ។

បើគិតត្រឹមព្រឹកថ្ងៃចន្ទ ព្យុះទីហ្វុង Talim កំពុងខិតចូលមក ក្នុងខេត្តដែនកោះ Hainan ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសចិន ក្នុងល្បឿន១៣០គីឡូម៉ែត្រ ក្នុង១ម៉ោង ហើយត្រូវបានគេព្យាករណ៍ថា នឹងបន្តដំណើរឆ្ពោះទៅទិសខាងលិច ហើយបានបោកបក់នៅភាគខាងជើង នៃប្រទេសវៀតណាម នៅថ្ងៃអង្គារនេះ ។

ទន្ទឹមនឹងនេះដែរ ព្យុះទីហ្វុង បានឆ្លងកាត់ប្រទេសឡាវ តំបន់ភាគកណ្តាល និងភាគខាងត្បូង រួមមានខេត្ត Bolikhamxay, Khammouane, Savannakhet, Champasak, Saravan, Sekong និង Attapeu អាចនឹងមានខ្យល់មូសុងខ្លាំង ព្រមទាំងមានផ្គរ រន្ទះ និងភ្លៀងធ្លាក់ខ្លាំយ៉ាងងផងដែរ ។

ការិយាល័យអាកាសធាតុ នៃប្រទេសឡាវបានព្រមានប្រជាជនទូទាំងប្រទេស ឱ្យបន្តធ្វើបច្ចុប្បន្នភាពជាមួយ នឹងការណែនាំអំពីអាកាសធាតុចុងក្រោយបង្អស់ និងចាត់វិធានការចាំបាច់ ដើម្បីធានាសុវត្ថិភាព និងការពារទ្រព្យសម្បត្តិរបស់ពួកគេ ។
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top