វ៉សរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីល្ងាចថ្ងៃចន្ទ មានមនុស្ស៥នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតបានរងរបួស ក្រោយពីយន្តហោះ Cessna បានធ្លាក់ចូលទៅក្នុងកន្លែងដាក់ យន្តហោះនៅកណ្តាលនៃប្រទេសប៉ូឡូញ ។
លោក Andrzej Bartkowiak អគ្គមេបញ្ជាការនៃសេវាពន្លត់អគ្គីភ័យរដ្ឋ ក្នុងប្រទេសប៉ូឡូញ បានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបញ្ជាក់ពីអ្នកស្លាប់ និងរបួសនៅក្នុងទីក្រុង Chrcynno នៅទីក្រុង Chrcynno ។

លោកក៏បានបញ្ជាក់ផងដែរថា យន្តហោះបានចុះចតនៅក្នុង ពេលអាកាសធាតុអាក្រក់ ដែលអាចនាំឲ្យមានគ្រោះថ្នាក់បែប នេះកើតឡើង ។
ភ្នាក់ងារសារព័ត៌មានប៉ូឡូញ បានដកស្រង់សម្តីរបស់លោកស្រី Monika Nowakowska-Brynda មកពីសេវាពន្លត់អគ្គីភ័យរដ្ឋ ដែលបានលើកឡើងថា មានអ្នកបើកបរយន្តហោះចំនួន ៣នាក់នៅលើយន្តហោះនោះ ម្នាក់បានស្លាប់ ម្នាក់រងរបួស ហើយអ្នកទី៣បានរួចជីវិតដោយគ្មានរបួស ។
លោកស្រីបានឲ្យដឹងទៀតថា អ្នកស្លាប់ផ្សេងទៀតរួមមាន អ្នកដែលបានស្នាក់នៅទីជម្រក ហើយអត្តសញ្ញាណអ្នករងគ្រោះ មិនទាន់បានបញ្ជាក់ឲ្យដឹងនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
