ព័ត៌មានអន្តរជាតិ

នៅថ្ងៃពុធ តុលាការធម្មនុញ្ញថៃ នឹងសម្រេចទៅលើញត្តិ របស់គណៈកម្មាធិការ រៀបចំការបោះឆ្នោត ប្រឆាំងនឹងលោក Pita

ប្រភព ៖ AFP

បរទេស ៖ តុលាការធម្មនុញ្ញ របស់ប្រទេសថៃ នឹងសម្រេចនៅថ្ងៃពុធថា តើត្រូវស្តាប់ញត្តិ ដែលបានដាក់ កាលពីសប្តាហ៍មុន ដោយគណៈកម្មាធិការ រៀបចំការបោះឆ្នោត (EC) ដើម្បីស្វែងរកសេចក្តីសម្រេច របស់តុលាការថា តើឋានៈសមាជិកសភា របស់មេដឹកនាំគណបក្ស Move Forward Party (MFP) លោក Pita Limjaroenrat ឥឡូវនេះត្រូវបានចាត់ទុកថា មិនត្រឹមត្រូវឬអត់ ។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំផ្សេងទៀត របស់សភាតំណាងរាស្ត្រ និងព្រឹទ្ធសភា ក៏នឹងធ្វើឡើងនៅថ្ងៃពុធដូចគ្នាផងដែរ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី បន្ទាប់របស់ប្រទេសថៃ។

ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីកាលពីសប្តាហ៍មុនឃើញថា លោក Pita បរាជ័យក្នុងការប្រមូលសំឡេងគ្រប់គ្រាន់ដើម្បីក្លាយជានាយករដ្ឋមន្ត្រី។ លោក Pita ត្រូវបានចោទប្រកាន់នៅក្នុងញត្តិមួយចំនួន ដែលដាក់ទៅ EC ថា មិនមានសិទ្ធិឈរឈ្មោះ ក្នុងការបោះឆ្នោត ដោយសារតែលោក កាន់កាប់ភាគហ៊ុន ចំនួន ៤២ ០០០ នៅក្នុង iTV Plc ដែលត្រូវបានអ្នកខ្លះជឿថា នៅតែដំណើរការជាក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top