ព័ត៌មានអន្តរជាតិ

ថៃ ៖ សកម្មជន នយោបាយមួយរូប ព្រមានប្តឹងសមាជិកសភា និងសមាជិកព្រឹទ្ធសភា ទៅ ACU បើហ៊ានបោះឆ្នោតគាំទ្រ លោក Pita

បរទេស ៖ លោក Ruangkrai Leekitwattana សកម្មជននយោបាយ ដែលដាក់បណ្តឹងផ្លូវច្បាប់ ដែលបាននាំទៅដល់ការព្យួរ សមាជិកភាពសភា ពីប្រធានគណបក្ស Move Forward លោក Pita Limjaroenrat នៅថ្ងៃពុធបានព្រមាន ទៅសមាជិកសភា និងសមាជិកព្រឹទ្ធសភា មិនឲ្យបោះឆ្នោត ឱ្យលោក Pita ក្នុងការបោះឆ្នោតជុំទីពីរ សម្រាប់នាយករដ្ឋមន្ត្រីនេះឡើយ។

យោងសារព័ត៌មាន The Nation ចេញផ្សាយ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Ruangkrai Leekitwattana បានទៅដល់ សភាភ្លាមៗ បន្ទាប់ពីតុលាការធម្មនុញ្ញ បានសម្រេចចិត្តព្យួរលោក Pita ក្នុងនាមជា សមាជិកសភា ដោយរង់ចាំការពិចារណាថា តើលោកគួរត្រូវបានដក ហូតសិទ្ធិដូច ដែលបានដាក់ញត្តិដោយគណៈកម្មាធិការ រៀបចំការបោះឆ្នោត (EC) ដែរឬទេ។

បណ្តឹងរបស់លោក Ruangkrai Leekitwattana ប្រឆាំងនឹងលោក Pita ទៅកាន់ EC ដោយចោទប្រកាន់មេដឹកនាំ គណបក្សឆ្ពោះទៅមុខថា មិនសក្តិសមក្នុងការ ចូលរួមការបោះឆ្នោតសកលនៅថ្ងៃទី ១៤ ខែឧសភា នាំឱ្យ EC បញ្ជូនបណ្តឹងបន្ត ដល់តុលាការធម្មនុញ្ញ។

លោក Ruangkrai បានចោទថា លោក Pita មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីប្រកួតប្រជែង ការបោះឆ្នោតថ្ងៃទី ១៤ ខែឧសភា ដោយសារតែលោកកាន់កាប់ ភាគហ៊ុននៅក្នុង iTV Plc ដែលសកម្មជនរូបនេះ អះអាងថា ជាក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយសកម្ម។

លោក Ruangkrai បានអួតប្រាប់អ្នកសារព័ត៌មានថា ការសម្រេច របស់តុលាការធម្មនុញ្ញមិនមានការភ្ញាក់ផ្អើល សម្រាប់លោកទេ។ លោកបានថ្លែងថា លោក Pita ត្រូវតែចាកចេញ ពីបន្ទប់ប្រជុំសភាជាបន្ទាន់ បន្ទាប់ពីការសម្រេច របស់តុលាការព្យួរលោកពីកាតព្វកិច្ច ។

លោកថា ប្រសិនបើសមាជិកសភា និងព្រឹទ្ធសភា សមាជិកបោះឆ្នោតឲ្យលោក Pita ជាបេក្ខភាពនាយករដ្ឋមន្ត្រី នោះលោកនឹងដាក់ពាក្យ បណ្តឹងប្រឆាំងនឹង សមាជិកសភា និងព្រឹទ្ធសភាសមាជិកទាំងនោះ ទៅគណៈកម្មាធិការជាតិ ប្រឆាំងអំពើពុករលួយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top