ព័ត៌មានអន្តរជាតិ

សង្គ្រាមប្រូកស៊ីនៅអ៊ុយក្រែន របស់លោក បៃដិន បានបង្កើតការខ្វះខាតគ្រាប់រំសេវ និងធ្វើឲ្យអាមេរិកចុះខ្សោយ

រូបភាពពី៖​ AFP

បរទេស៖ អាមេរិក បានចុះកិច្ចព្រមព្រៀងជាមួយប៊ុលហ្គារី និងកូរ៉េខាងត្បូង ដើម្បីផ្គត់ផ្គង់គ្រាប់រំសេវ ១៥៥ មីល្លីម៉ែត្រដល់អ៊ុយក្រែន ហើយកំពុងពិភាក្សាជាមួយជប៉ុន ដើម្បីធ្វើដូចគ្នាផងដែរ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច សំណួរសួរថា តើ​អាមេរិក​អាច​ដោះ​ស្រាយ​បញ្ហា​កង្វះ​គ្រាប់​រំសេវ​នៅ​ពេល​ខាង​មុខ​ឬ​ទេ?

រដ្ឋបាលលោក បៃដិន កំពុងតស៊ូ ដើម្បីដោះស្រាយបញ្ហាកង្វះគ្រាប់រំសេវរបស់អ៊ុយក្រែន ខណៈដែលកងកម្លាំងរបបទីក្រុងគៀវ ប្រើប្រាស់គ្រាប់ ១៥៥មីលីម៉ែត្រ ៨០០០គ្រាប់ ជារៀងរាល់ថ្ងៃ នេះបើយោងតាមសារព័ត៌មានលោកខាងលិច។

តាមសេចក្តីរាយការណ៍ អាមេរិក បានបញ្ចប់កិច្ចព្រមព្រៀងជាមួយកូរ៉េខាងត្បូង និងប៊ុលហ្គារី ដើម្បីប្រគល់គ្រាប់រំសេវ ដែលត្រូវការច្រើនដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ លើសពីនេះ អាមេរិក ​កំពុង​ពិភាក្សា​ជាមួយ​ជប៉ុន ​លើ​ការ​ផ្គត់ផ្គង់​គ្រាប់​ផ្លោង​បន្ថែម​ទៀតផងដែរ។

ក្រៅពីការបង្កើនការផ្គត់ផ្គង់គ្រាប់រំសេវដល់ទីក្រុងគៀវ តាមរយៈសម្ព័ន្ធមិត្តរបស់ខ្លួន ទីក្រុងវ៉ាស៊ីនតោន ក៏នឹងបង្កើនការផលិតអាវុធក្នុងស្រុកពី ២៤,០០០ ទៅ ៩០,០០០ គ្រឿងក្នុងរយៈពេលពីរឆ្នាំខាងមុខ។

អតីតមន្ត្រីក្រសួងការពារជាតិអាមេរិក បានប្រាប់កាសែត Sputnik ឲ្យដឹងថា “ការសម្រេចចិត្តដ៏ល្ងង់ខ្លៅរបស់រដ្ឋបាលលោក បៃដិន ក្នុងការបញ្ជូនកាំភ្លើងធំរាប់លានគ្រាប់ទៅកាន់អ៊ុយក្រែន និងលើកទឹកចិត្តសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ឱ្យធ្វើដូចគ្នានេះ បានបង្កើតឱ្យមានការខ្វះខាតគ្រាប់រំសេវនេះ ហើយគ្មានលទ្ធភាព ដើម្បីចៀសវាងវាឡើយ” ។ ​

លោកបន្ដថា “សមត្ថភាពផលិតគ្រាប់រំសេវរបស់អង្គការណាតូ គឺទាបជាងពួកគេក្នុងអំឡុងសង្គ្រាមត្រជាក់ ដោយសារការគំរាមកំហែងធម្មតា ដែលបានកាត់បន្ថយច្រើន ចំពោះអង្គការណាតូ ដោយសហព័ន្ធរុស្ស៊ី រហូតដល់ការផ្ទុះឡើងនៃជម្លោះ នៅអ៊ុយក្រែន កាលពីឆ្នាំមុន ដោយសារតែកង្វះគ្រាប់រំសេវ ដែលកំពុងបន្ត។

រដ្ឋបាលលោក បៃដិន បានជូនដំណឹងដល់អ៊ុយក្រែនថា ខ្លួននឹងមិនអាចរក្សាបាននូវកម្រិតនៃការចែកចាយគ្រាប់រំសេវនេះហួសពីចុងរដូវក្តៅនេះទេ ហើយថាពួកគេត្រូវការដណ្តើមយកទឹកដីវិញតាមដែលអាចធ្វើទៅបានពីប្រទេសរុស្ស៊ី ដើម្បីពង្រឹងជំហរចរចារបស់ពួកគេនៅពេលពួកគេចរចាសន្តិភាព៕ ប្រែសម្រួល ឈូក បូរ៉ា

To Top