ព័ត៌មានអន្តរជាតិ

ក្រសួងពាណិជ្ជកម្មចិន ឆ្លើយតបនឹងការដែលអាមេរិក ដាក់បញ្ចូលសហគ្រាសចិន ចំនួនពីរទៅក្នុងអ្វីដែលហៅថា “បញ្ជីជាក់ស្តែងនៃ ច្បាប់បង្ការពលកម្ម ជនជាតិវៃវូអឺដោយបង្ខំ”

សំដៅចំពោះការដែលនៅពេលថ្មីៗនេះ ភាគីអាមេរិកបានប្រកាសដាក់បញ្ចូល សហគ្រាសចិនចំនួនពីរព្រមទាំង ក្រុមហ៊ុនបុត្តសម្ព័ន្ធមួយចំនួនរបស់ សហគ្រាសទាំងពីរនេះទៅក្នុងអ្វីដែលហៅថា “បញ្ជីជាក់ស្តែងនៃច្បាប់បង្ការពលកម្ម ជនជាតិវៃវូអឺដោយបង្ខំ” អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឆ្លើយតបថា ទង្វើរបស់ភាគីអាមេរិកបែបនេះ គឺខ្វះភស្តុតាងជាក់ស្តែង គ្មានតម្លាភាព ជាទង្វើបង្ខិតបង្ខំនិងគំរាមកំហែងខាងសេដ្ឋកិច្ច ។ ភាគីចិនសម្តែងការថ្កោលទោសយ៉ាងខ្លាំង និងប្រឆាំងយ៉ាងដាច់ខាតចំពោះករណីនេះ ។

អ្នកនាំពាក្យរូបនេះបានថ្លែងថា ភូមិភាគស្វយ័តស៊ីនជាំងគ្មានអ្វីដែលហៅថា “ពលកម្មដោយបង្ខំ”នោះឡើយ ។ ភាគីអាមេរិកប្រឌិត និងឃោសនាបំប៉ោងពាក្យកុហកមិនពិត អនុវត្តការដាក់ទណ្ឌកម្មទៅលើ សហគ្រាសចិនដោយផ្តេសផ្តាស គឺយក “សិទ្ធិមនុស្ស”ធ្វើជាលេស ដើម្បីអនុវត្តអនុត្តរភាពនិយមដោយឯកតោភាគី ដែលវានឹងបំផ្លាញវិបុលភាព និងស្ថិរភាពនៃភូមិភាគស្វយ័តស៊ីនជាំង ។ យើងដាស់តឿនភាគីអាមេរិក ឱ្យបញ្ឈប់សកម្មភាពខុសឆ្គងភ្លាម ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top