ព័ត៌មានអន្តរជាតិ

រុស្ស៊ីចង្អុល ទៅតុលាការឧក្រិដ្ឋកម្ម ICCថា ជាតុលាការ ឃាតកម្មអាថ៌កំបាំង និងចោទអង់គ្លេសថា បានទិញដីការចាប់ខ្លួន

ប្រភព ៖ AFP

បរទេស ៖ អ្នកនាំពាក្យក្រសួងការ បរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ចក្រភពអង់គ្លេស បានបំផ្លាញកេរ្តិ៍ឈ្មោះ របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឬ ICC ដោយការទិញ “ការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម” របស់ខ្លួនប្រឆាំងនឹង ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកស្រី Zakharova នៅលើ Telegramថា «ខ្ញុំចូលចិត្តភាពចៃដន្យចៃដន្យ នៅក្នុងភូមិសាស្ត្រនយោបាយ។ ពួកគេមានចរិតលក្ខណៈជាក់លាក់មួយ ដូចជា Agatha Christie [អាថ៌កំបាំង]»។ លោកស្រីអះអាងថា អ្នកនិពន្ធ នៃការគ្រោងជាមួយនឹងការចោទប្រកាន់របស់ ICC “នយោបាយ និងមោឃៈភាពស្របច្បាប់” ប្រឆាំងនឹងលោក ពូទីន និង ស្នងការសិទ្ធិកុមារ លោកស្រី Maria Lvova-Belova ដែលជាក៏ជាជនជាតិអង់គ្លេសផងដែរ ប៉ុន្តែ “ការវិនិច្ឆ័យដោយគ្រប់យ៉ាង គឺជាមនុស្សថ្មី” ។

តុលាការដែលមានមូលដ្ឋាន នៅទីក្រុងឡាអេ បានចេញដីកា សម្រាប់ការចាប់ខ្លួនលោកពូទីន និង Lvova-Belova កាលពីខែមីនា ដោយចោទប្រកាន់អ្នកទាំង២ពីបទ “ការនិរទេសប្រជាជនដោយខុសច្បាប់ (កុមារ)” ពីអ៊ុយក្រែន។

លោកស្រី Zakharova បានផ្តល់ជាលំដាប់ នៃព្រឹត្តិការណ៍ ដែលយោងទៅតាមលោកស្រី បង្ហាញថា រដ្ឋាភិបាលនៅទីក្រុងឡុងដ៍ នៅពីក្រោយការចោទប្រកាន់ និងដីកាចាប់ខ្លួន។ ទីមួយ “អង់គ្លេសព្យាយាមបញ្ចុះបញ្ចូល” គ្រប់គ្រងតុលាការដោយជំនួសចៅក្រមសញ្ជាតិកុងហ្គោលោក Antoine Kesia-Mbe Mindua ជាមួយនឹងនិស្សិតបញ្ចប់ការសិក្សានៅ Oxford លោក Sergio Gerardo Ugalde Godinez នៃប្រទេសកូស្តារីកានៅថ្ងៃទី២១ ខែកុម្ភៈ៕
ប្រែសម្រួលៈ ណៃ តុលា

To Top