បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT បានឲ្យដឹងថា ប្រទេសនៅលោកខាងលិច ដែលនឹងត្រូវ ហ្វឹកហាត់ កងកម្លាំងយោធា អ៊ុយក្រែន ដើម្បីធ្វើការហោះហើរ យន្តហោះចម្បាំង F-16 នោះកំពុងជួបបញ្ហា ដោយសារភាពលំបាក នៃការប្រើប្រាស់ភាសាអង់គ្លេស។
យោងតាមមន្ត្រីអាមេរិក និង អ្នកដែលដឹង ពីអំពីព័ត៌មានបានបញ្ជាក់ថា ក្រុមដំបូង នៃអាកាសយានិកអ៊ុយក្រែន ចំនួន៨នាក់ ដែលមានជំនាញភាសាអង់គ្លេស បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចាប់ផ្តើមការបណ្តុះបណ្តាល នៅពេលដែលផែនការ ណែនាំផ្លូវការ ត្រូវបានបង្កើតឡើង ដោយបណ្តាប្រទេស អឺរ៉ុបមួយចំនួន និងត្រូវបានអនុម័ត ដោយសហរដ្ឋអាមេរិក ។
ទោះបីជាយ៉ាងណា ក្តីភាព ស្ទាត់ជំនាញភាសាអង់គ្លេស នៅតែជាចំណុចជាប់គាំង” ជាមួយនឹងអ្នកបើក យន្តហោះអ៊ុយក្រែន ទាំង៣២នាក់ផ្សេងទៀត ដែលត្រូវបានបម្រុងទុក សម្រាប់ការហ្វឹកហាត់យន្តហោះចម្បាំង F-16 ។
ជាលទ្ធផល ពីឡុតសរុប២០នាក់ ដែលមានភាពលំបាក ជាមួយ នឹងភាសាអង់គ្លេស ជាមូលដ្ឋាន នឹងត្រូវបានគេរាយការណ៍ថា នឹងចាប់ផ្តើមវគ្គសិក្សាភាសា នៅចក្រភពអង់គ្លេស ក្នុងខែនេះ៕
ប្រែសម្រួល៖ស៊ុនលី